ទីបំផុតប្រទេសសិង្ហបុរី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFF SUZUKI CUP 2020

0
32

ភ្នំពេញ៖ទោះបីព្រឹត្តិការណ៍ AFF Suzuki Cup 2020ដែលមានកម្ពុជា សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាមខិតខំដេញថ្លៃដើម្បីបាន
ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក៏ពិតមែនក៏ដោយក៏ទីបំផុតសហព័ន្ធកីលាបាល់ទាត់អាស៊ាន(AFF)សម្រេចផ្ដល់សិទ្ធដល់ប្រទេសដឹង្ហបូរីដើម្បីរៀបចំ
ព្រឹត្តិការណ៍ដែលធ្វើរៀងរាល់២ឆ្នាំម្ដងនេះ ។
«សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានសម្រេចផ្ដល់សិទ្ធិឲ្យប្រទេសសិង្ហបុរី ធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF SUZUKI CUP 2020 ជាផ្លូវការហើយ ខណៈការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។
ការផ្ដល់សិទ្ធិឲ្យសិង្ហបុរីធ្វើម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោយកិច្ចប្រជុំពិភាក្សា និងការសម្រេចរបស់ AFF បន្ទាប់ពីមានបេក្ខភាព ៥ប្រទេស បានដាក់ពាក្យស្នើធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាននេះ រួមមានកម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី។
ការប្រកួត AFF SUZUKI CUP 2020 នេះ បានចាប់ឆ្នោតបែងចែកពូលរួចហើយ ដោយកម្ពុជា ស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ រីឯពូល A គឺមានម្ចាស់ផ្ទះសិង្ហបុរី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមឡើងមកពីវគ្គជម្រុះ រវាងប្រ៊ុយណេ និងទីម័រខាងកើត។
ការប្រគល់សិទ្ធដល់ប្រទេសសឹង្ហបូរីធ្វើជាម្ចាស់ផ្ទះបែបនេះគឺដោយសារប្រទេសនេះមានបទបទពិសោធន៍លើការរៀបចំមានហេដ្ឋា
រចនាសម្ព័ន្ធល្អ និងស្ថានភាពកូវីដ ១៩មិនអាក្រក់ពេក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here