ចិនបង្ហាញកំលាំងអាកាសនូវយន្តហោះចំបាំង និងយន្តហោះដ្រូន

0
51

 

ប្រទេសចិន នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញានេះ បានបង្ហាញពីកំលាំងអាកាសដ៏ទំនើបរបស់ខ្លួន រួមទាំងយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងដែលអាចរារាំងឧបករណ៍អេឡិចត្រូនិកអរិភាព ដែលអាចសម្លឹងមើលទឹកដីដែលមានជម្លោះពីតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង និងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ការតាំងពិព័រណ៍អាកាសដ៏ធំបំផុតរបស់ប្រទេស នៅទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង Zhuhai បានកើតឡើង នៅពេលដែលទីក្រុងប៉េកាំងជំរុញឱ្យបំពេញតាមកាលកំណត់ នៅឆ្នាំ២០៣៥ ដើម្បីរៀបចំយោធាឡើងវិញសម្រាប់សង្គ្រាមទំនើប។ ប្រទេសចិននៅតែយឺតយ៉ាវជាងសហរដ្ឋអាមេរិក ទាក់ទងនឹងបច្ចេកវិទ្យា និងការវិនិយោគវិស័យយោធារបស់ខ្លួន ប៉ុន្តែអ្នកជំនាញនិយាយថា វាកំពុងកាត់បន្ថយគម្លាត។ របាយការណ៍ចារកម្មអាមេរិក នៅឆ្នាំនេះ បានបញ្ជាក់ថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន គឺជាការគំរាមកំហែងធំបំផុតមួយរបស់អាមេរិក។ នៅថ្ងៃអង្គារនេះ គំរូដើមនៃយន្តហោះគ្មានមនុស្សបើកថ្មីមួយ ដែលអាចធ្វើការវាយប្រហារបាន គឺ CH -6 ស្ថិតក្នុងចំណោមបច្ចេកវិទ្យាក្នុងស្រុក ដែលបានដាក់បង្ហាញនៅក្នុងទីក្រុង Zhuhai ។ យន្តហោះគ្មានមនុស្សបើកប្រភេទ WZ-7 សម្រាប់ការឈ្លបយកការណ៍ព្រំដែន និងល្បាតដែនសមុទ្រ ក៏ដូចជា យន្តហោះចម្បាំង J-16D ដែលអាចរាំងស្ទះឧបករណ៍អេឡិចត្រូនិក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យន្តហោះទាំងពីរប្រភេទនេះបានចូលបម្រើកងទ័ពរួចហើយ។ អ្នកវិភាគលោក Kelvin Wong បាននិយាយថា ប្រទេសចិនក៏កំពុងកំណត់ទីតាំងខ្លួនឯងយ៉ាងច្បាស់ថា ជាអ្នកផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដែលមានតម្លៃសមរម្យ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ឧបករណ៍បែបនេះ ទៅខាងក្រៅក្រុមដៃគូដែលបានជ្រើសរើស។ យន្តហោះគ្មានមនុស្សបើករបស់ចិន ត្រូវបានឃើញធ្វើសកម្មភាពប្រយុទ្ធនៅមជ្ឈឹមបូព៌ា ជាមួយនឹងការលក់ទៅតំបន់ផ្សេងទៀតផងដែរ។ លោក James Char អ្នកជំនាញយោធាចិននៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៃប្រទេសសិង្ហបុរី បាននិយាយថា ស្រដៀងគ្នាដែរ យន្តហោះ J-16D បង្ហាញពី«ភាពប្រសើរឡើងជារួម»នៅក្នុងសមត្ថភាពប្រយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន។ លោកបានមានប្រសាសន៍ថា “នេះពិតជាការអភិវឌ្ន៍ដ៏សំខាន់ ព្រោះវាផ្តល់ឱ្យយោធាចិននូវគុណសម្បត្តិ ក្នុងការធ្វើសង្គ្រាមអេឡិចត្រូនិកពីលើអាកាសទៅលើគោលដៅ”។ ក្រោមអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យលក់អាវុធមានតម្លៃប្រហែល ១៨ ពាន់លានដុល្លារ ដល់កោះតៃវ៉ាន់ ដែលបានធ្វើឱ្យទីក្រុងប៉េកាំងខឹង៕ (AFP ថ្ងៃទី២៨ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here