កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណ ធ្លាក់ចូលសមុទ្រឆ្នេរខាងកើត

0
135

 

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែកញ្ញាថា ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ចូលទៅក្នុងសមុទ្រនៅឆ្នេរខាងកើតរបស់ខ្លួន។ ភ្លាមៗនោះ មិនមានព័ត៌មានលម្អិតបន្ថែមចេញពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងទេ។ អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា មីស៊ីលផ្លោងនេះហាក់ដូចជា “មីស៊ីលផ្លោងបាលីស្ទីក”។ ការបាញ់បង្ហោះនេះ គឺជាលើកចុងក្រោយបង្អស់នៅក្នុងសារលាយឡំគ្នាជាបន្តបន្ទាប់ពីកូរ៉េខាងជើង ប៉ុន្មានថ្ងៃបន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង ដែលជាទីប្រឹក្សាសំខាន់របស់បងប្រុស បានធ្វើឱ្យអនាគតនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េធ្លាក់ចុះ។ ប៉ុន្តែលោកស្រីបានទាមទារឱ្យមាន “ភាពមិនលំអៀង” និងការគោរពគ្នាទៅវិញទៅមក ដោយអំពាវនាវឱ្យកូរ៉េខាងត្បូង “បញ្ឈប់ការនិយាយដោយអយុត្តិធម៌”។ លោកស្រីបានថ្កោលទោសថា ជា “ស្តង់ដារពីរ” ដែលបានរិះគន់ចំពោះការវិវត្តយោធារបស់កូរ៉េខាងជើង ខណៈសម្ព័ន្ធមិត្តបានបង្កើតសមត្ថភាពផ្ទាល់ខ្លួន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដែលនៅសល់តែប៉ុន្មានខែទៀត ក្នុងតំណែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោកបានអំពាវនាវឲ្យមានសេចក្តីប្រកាសជាផ្លូវការ អំពីការបញ្ចប់សង្គ្រាមកូរ៉េ។ កូរ៉េខាងជើងបានឈ្លានពានកូរ៉េខាងត្បូង នៅឆ្នាំ១៩៥០ ហើយអរិភាពបានបញ្ឈប់ បីឆ្នាំក្រោយមកដោយមានបទឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាព ដោយទុកឱ្យប្រទេសទាំងពីរលើបញ្ហាបច្ចេកទេស តែស្ថិតក្នុងស្ថានភាពជម្លោះ។ ព្យុងយ៉ាងកំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិជាច្រើន ជុំវិញការហាមឃាត់អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានទទូចថា ខ្លួនមានសិទ្ធិសាកល្បងអាវុធ “គ្មាននរណាអាចបដិសេធសិទ្ធិការពារខ្លួនសម្រាប់កូរ៉េខាងជើងឡើយ”។ យើងគ្រាន់តែបង្កើតការការពារជាតិរបស់យើង ដើម្បីការពារខ្លួនយើង និងការពារសន្តិសុខ និងសន្តិភាពរបស់ប្រទេសប្រកបដោយភាពជឿជាក់តែប៉ុណ្ណោះ»៕ (AFP ថ្ងៃទី២៧ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here