លោក ស៊ី បានលើកករណីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅក្នុងការនិយាយតាមទូរស័ព្ទជាមួយលោក បៃដិន

0
35

 

សេតវិមានបាននិយាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែកញ្ញាថា កិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យមានការដោះលែងលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei កាលពីសប្តាហ៍មុនគឺជាបញ្ហាផ្លូវច្បាប់និងមិនតំណាងឱ្យការបន្ទន់ឥរិយាបថរបស់អាមេរិក អំពីអាកប្បកិរិយារបស់ចិនឡើយ។ អ្នកនាំពាក្យសេតវិមានលោកស្រី Janes Psaki បានប្រាប់អ្នកយកព័ត៌មានថា“ គ្មានផលប៉ះពាល់អ្វីឡើយ។ គ្មាននរណាម្នាក់ចាត់ទុកជាផលប៉ះពាល់ដល់គោលនយោបាយសំខាន់របស់យើងឡើយ”។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចកាលពីថ្ងៃសុក្រ ប្រហែល ពីរសប្តាហ៍ បន្ទាប់ពីលោកស៊ី និងលោក បៃដិន កាលពីថ្ងៃទី៩ ខែកញ្ញា បានសន្ទនាតាមទូរស័ព្ទលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែ។ សេតវិមានបាននិយាយថា នៅក្នុងការហៅទូរស័ព្ទនេះ លោក ស៊ី បានលើកយកសំណុំរឿងរបស់លោកស្រី Meng ហើយលោក បៃដិន បានលើកយកបញ្ហាជនជាតិកាណាដា ពីរនាក់ ម្នាក់ជាអ្នកជំនួញឈ្មោះ Michael Spavor និងម្នាក់ទៀតជាអតីតអ្នកការទូតលោក Michael Kovrig ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន អស់រយៈពេលជាង ១០០០ ថ្ងៃ។ ការពិតដែលថា អ្នកទាំងបីត្រូវបានដោះលែង គឺដើម្បីជួយបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែលោកស្រី Psaki បានប្រាប់អ្នកយកព័ត៌មានថា “នេះ គឺជាការសម្រេចចិត្តផ្នែកច្បាប់ ដែលធ្វើឡើងដោយក្រសួងយុត្តិធម៌” ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដែលនាំឱ្យលោកស្រី Meng ត្រូវបានហោះទៅផ្ទះវិញ។ លោកស្រីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Vancouver តាមដីកាចាប់ខ្លួនរបស់អាមេរិក និងចោទប្រកាន់ពីបទឆបោកថា បានបំភាន់ធនាគារ HSBC ក្នុងឆ្នាំ២០១៣ អំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនយក្សទូរគមនាគមន៍នៅអ៊ីរ៉ង់។ លោកស្រី Psaki បាននិយាយថា “គោលនយោបាយរបស់យើងមិនបានផ្លាស់ប្តូរទេ ចំពោះប្រទេសចិន”។ លោកស្រីបាននិយាយថា យើងមិនស្វែងរកជម្លោះទេ វា គឺជាទំនាក់ទំនងនៃការប្រកួតប្រជែង ហើយយើងនឹងបន្តប្រកាន់ខ្ជាប់ចំពោះការប្រឆាំងការអនុវត្តន៍សេដ្ឋកិច្ចអយុត្តិធម៌ សកម្មភាពបង្ខិតបង្ខំរបស់ចិន ជុំវិញពិភពលោក និងការរំលោភសិទ្ធិមនុស្ស៕(Reuters ថ្ងៃទី២៧ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here