CAMSOCប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពគណៈកម្មការទីលានប្រកួត

0
107

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នាព្រឹកថ្ងៃទី២៨កញ្ញា បាន
បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការធ្វើបទបង្ហាញវឌ្ឍនភាពការងាររបស់គណៈកម្មការទីលាននិងចូលរួមតាមប្រព័ន្ធអនឡាញពីតំណាង
សហព័ន្ធកីឡាជាតិនានា។
ឯកឧត្តមបណ្ឌិតថោង ខុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានដឹកនៃកិច្ចប្រជុំដ៍សំខាន់នេះ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ប្រាប់បណ្ដាញឃោសនាក្រោយកិច្ចប្រជុំថា គណៈកម្មការអចិន្ត្រៃយ៍ CAMSOC បានបើកិច្ចប្រជុំជាប្រចាំរបស់ខ្លួន ដើម្បីត្រួតពិនិត្យការងារតាមដានការងារ និងវាយតម្លៃការងាររបស់គណៈកម្មការជំនាញ ដែលត្រូវធ្វើយ៉ាងណាឲ្យបានចប់សព្វគ្រប់ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីជំរុញឲ្យគណៈកម្មការជំនាញនីមួយៗបានបង្ហាញនូវផែនការច្បាស់លាស់ នៅក្នុងឆមាសទីពីរនេះ។
នៅក្នុងឆមាសទីពីរនេះគ្រប់ទម្រង់នៃការរៀបចំផែនការទាំងអស់ត្រូវបានបញ្ចប់នូវគម្រោងថវិកាយ៉ាងលម្អិតហើយចាប់ពីពេលនេះតទៅ យើងនឹងលម្អិតពីគម្រោងថវិកា ដោយគណៈកម្មការទីលានប្រកួតនេះដឹកនាំដោយ ឯកឧត្តម ជា បូរ៉ា ដោយបានធ្វើបទបង្ហាញ ដែលភ្ជាប់ជាមួយនឹងគម្រោងថវិកា។ គណៈកម្មការជំនាញនីមួយៗទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត ថោង ខុន ថា គណៈកម្មការនីមួយៗត្រូវភ្ជាប់មកជាមួយនូវគម្រោងថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២-២០២៣ តែម្តង ដែលនេះជាយន្តការមួយ ក្នុងការជំរុញឲ្យគ្រប់បែបបទទាំងអស់ត្រូវបានបញ្ចប់នៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២១នេះ។
ចាប់ពីឆ្នាំ២០២២តទៅគឺជាឆ្នាំដែលគណៈកម្មការជំនាញទាំងអស់ត្រូវអនុវត្តផែនការរបស់ខ្លួនតែម្តង។ដូច្នេះគណៈកម្មការទីលានប្រកួត ដែលត្រូវបែងចែកជា៦តំបន់ ដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប ខេត្តកំពត និងទីលានជិះសេះ នៅភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយតំបន់ធំៗទាំងនេះត្រូវចែកចេញជាផ្នែកតូចៗទៀត ដែលផ្អែកទៅលើទីតាំងសំខាន់ៗ ក្នុនោះនៅរាជធានីភ្នំ ពេញ គឺជាកន្លែងប្រមូលផ្ដុំជាង៣០ប្រភេទកីឡា។ បញ្ហាសំខាន់នៅថ្ងៃនេះ គឺផ្តោតទៅទីតាំងទាំងអស់ ដែលមិនទាន់អនុលោមភាពទៅតាមលក្ខណៈបច្ចេកទេស គឺត្រូវកែលម្អត្រូវជួសជុល ដោយគណៈកម្មការក្នុងការរៀបចំកែលម្អឡើងវិញហើយទីលានណាខ្លះទៀតដែលមានលក្ខណៈស្តង់ដាររួចហើយគឺគណៈកម្មការបានវាយតម្លៃទៅលើប្រភេទកីឡានីមួយថាត្រូវការរៀបចំ និងប្រើប្រាស់កញ្ចប់ថវិកាជាតិយ៉ាងម៉េច កន្លែងណាមានស្រាប់ កន្លែងណាមិនមានស្រាប់ ហើយកន្លែងណាត្រូវជួសជុល ហើយកន្លែងណាធ្វើមុន កន្លែងណាទៀតត្រូវធ្វើបន្ទាប់។យើងឃើញថាមានការរៀបចំឲ្យសហព័ន្ធជាតិទាំងអស់ គឺថាសហការជាមួយនឹងគណៈកម្មការទីលានប្រកួតឲ្យបានជិតស្និទ្ធដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំទីលានប្រកួតត្រូវបានរៀបចំទៅដោយ
រលូន។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា ត្រូវសហការគ្នា ធ្វើការ ហើយរៀបចំឲ្យមានយន្តការច្បាស់លាស់ នៅក្នុងការងារបច្ចេកទេសទាំងការងារទាំងពេលវេលានិងគម្រោងចំណាយថវិកា។ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងប្រឹងប្រែងរៀបចំការងារយ៉ាងចិត្តទុកដាក់បំផុត ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here