មេ​គយ​តំបន់​៥ បោះ​លុយ ៥.០០០​ដុល្លារ ឲ្យ​ជនរងគ្រោះ​រឿង​កូនចៅ​ខ្លួន​បើកឡាន​ដេញ​បុក​ប្រជាពលរដ្ឋ​

0
379

ភ្នំពេញ : ប្រភពបាន​ទម្លាយ​ឱ្យដឹងនៅថ្ងៃទី២៦ខែកញ្ញានេះថា ក្រុមមន្ត្រី​គយ​តំបន់ ៥ បាន​បើ​ករថ​យន្ត Lexus RX350 ពណ៌​ស ពាក់​ស្លាក​លេខ 2AU-6806 ភ្នំពេញ ដេញ​បុក​ប្រជាពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី ( Scoopy ) អត់​ស្លាក​លេខតាមផ្លូវដែល​មន្ត្រី​គយ​សង្ស័យថា ម៉ូតូ​ស្កុប​ពី​នោះ​អត់​បង់ពន្ធ​នាំចូល ។​ ហេតុការណ៍​នេះ​បាន​កើ​ត​ឡើ​ង​នៅ​ចំណុច​ជិត​អូរ​កំបុតក្បែរ​បឹង​ត្រកួន​ដែរ កាលពី​ថ្ងៃទី​២៣ ខែកញ្ញាកន្លងទៅ។​

​មន្ត្រី​ដដែល​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ស្កុប​ពី ដែល​ក្រុមមន្ត្រី​គយ​តំបន់ ៥ ជិះឡាន​ដេញ​បុក​នោះ បាន​រងរបួស​ធ្ងន់​បាក់​ជើ​ង​ខាងឆ្វេង​។ ក្រោយ​កើ​ត​ហេតុ​លោកមេ​គយ​ចល័ត​តំបន់​៥ បាន​សម្របសម្រួល ជាមួយ​ជនរងគ្រោះ​នោះ​ដោយ​ចេញ​សងលុយ​ចំនួន ៥.០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ។​

​ហ្វេ​ស​ប៊ុ​ករ​បស់​ឈ្មោះ Bong Long Svay បាន​បង្ហោះ រូបថតគ្រោះថ្នាក់​បាក់​ជើ​ងដោយ​សរសេរថា ហេតុអ្វី​យក​ជីវិត​ខ្ញុំ​មកលេង​សើច​ម្ល៉េះ ? ៕

LEAVE A REPLY

Please enter your comment!
Please enter your name here