បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ។
នេះបើតាមសេចក្តី ជូនដំណឹងរបស៎មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចេញថ្ងៃទី២៦ ខែកញ្ញា ២០២១ ដែលចុះហត្ថលេខាដោយលោកសុក ចាន់ថា ប្រធានមន្ទីរ ។
លោកបានបានបញ្ជាក់ថា ៖ បន្ទាប់ពីរងឥទ្ធិពលព្យុះ និងភ្លៀងបន្តបន្ទាប់ បណ្តាលអោយមានទឹកជំនន់ហូរកាត់ចំណុច នៃកំណាត់ផ្លូវមួយចំនួនក្នុងខេត្ត ពិសេសផ្លូវខេត្តលេខ២៦៨អា ចាប់ពីព្រៃមាន់ (បំបែកផ្លូវជាតិលេខ៦) ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ។
ហេតុនេះ ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំអោយបាក់ស្រុត និងធានាដល់សុវត្ថិភាព សូមផ្អាកការធ្វើចរាចរណ៍សិន ។
ប៉ុន្តែរថយន្តប្រភេទស្រាលនិងទេសចរណ៍ជាលក្ខណៈគ្រួសារអាចចរាចរណ៍ឆ្លងកាត់បានធម្មតា ៕