កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សា

0
38

កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។

សត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិត​ក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះ (VU) នៅ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅ​ក្នុង​ពិភពលោក ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ នៃ​អនុសញ្ញា CITES។ ខ្លាឃ្មុំធំ មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ រហូត​ដល់​អាស៊ី​ខាងកើត៕

រូបថត៖ ក្រសួងបរិស្ថាន

LEAVE A REPLY

Please enter your comment!
Please enter your name here