ដោះដូរចារកម្ម? កាណាដាដោះលែងចិន ចិនដោះលែងកាណាដាវិញ

0
169

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយព្រាតនៅថ្ងៃនេះថាអាជ្ញាធរកាណា ដាបានដោះលែងនាងMeng Wanzhouប្រធានហិរញ្ញវត្ថុនៃក្រុមហ៊ុនបច្ចេកវិទ្យាHuawei នៃប្រទេសចិន អោយមានសេរីភាពវិញហើយតាំងពីថ្ងៃទី២៤កញ្ញា តាមដីកាដោះលែងរបស់តុលាការក្រុងវេនឃូវើរ ដែលធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិច បានដកពាក្យស្នើសុំបញ្ជូនឧក្រិដ្ឋជនឆ្លងករណីនាង Meng.វិញពីប្រទេសកាណាដា។
ភ្លាមៗបន្ទាប់ពិរួចទោសពិបទលាងលុយតាមធនាគារតាមការចោទប្រកាន់របស់អាមេរិច នាងMengអាយុ49ឆ្នាំក៏បានឡើងយន្តហោះAir China ត្រឡប់ទៅផ្ទះនៅសុិនឈិនប្រទេសចិនវិញភ្លាមដែរ។
នាងMeng ត្រូវអាជ្ញាធរកាណាដាចាប់ខ្លួននៅព្រលានយន្តហោះនៃក្រុងវេនឃូវើរប្រទេសកាណាដា កាលពីថ្ងៃទី១ធ្នូឆ្នាំ2018តាមដីកាចាប់ខ្លួនរបស់អាមេរិចក្នុងបទចោទប្រកាន់លាងលុយ។
ជាមួយនឹងកាណាដា បានដោះលែងនាងMeng ប្រទេសចិនក៏បានដោះលែងជនជាតិកាណាដាពីរនាក់វិញដែរ ម្នាក់ជាអតីតអ្នកការទូតកាណាដា និងម្នាក់ជាពាណិជ្ជករ ដែលចិនចាប់ខ្លួនពីបទចោទប្រកាន់ធ្វើចារកម្មពត៌មាន។
នេះជាឧទាហរណ៍ សម្រាប់អ្នកមានខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here