អ្នកជំនាញលេបពស់ត្រូវពស់ចឹកអណ្តាតស្លាប់អំឡុងពេលសម្តែងលេបពស់ឱ្យមិត្តភក្តិមើល

0
132

អ្នកជំនាញលេបពស់ម្នាក់បានស្លាប់បន្ទាប់ពីពស់វែកចឹកអណ្តាតរបស់គាត់បង្កឱ្យមានប្រតិកម្មអាឡែស៊ីគួរឱ្យរន្ធត់។

វីដេអូបានបង្ហាញ កម្មករប្រចាំកសិដ្ឋានអាយុ ៥៥ ឆ្នាំកំពុងដាក់ពស់វែកនៅក្នុងមាត់របស់គាត់ដើម្បី “សម្តែងល្បិច” ឱ្យមិត្តរួមការងារមើលនៅចម្ការឪឡឹកក្នុងទីក្រុង Astrakhan ប្រទេសរុស្ស៊ី។

សេចក្តីរាយការណ៍នានាបានសរសេរកាលពីថ្ងៃសុក្រទី២៤កញ្ញាថា បុរសនោះបានលេបពស់ពីរដងដោយដាក់វាចូលដល់បំពង់ក ប៉ុន្តែនៅលើកទីបី ពស់បានចឹកអណ្តាតរបស់គាត់។

នៅប៉ុន្មានម៉ោងក្រោយមកកសិករដាំឪឡឹកដែលគេមិនបញ្ចេញឈ្មោះនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយបានធ្វើរោគវិនិច្ឆ័យឃើញហើមភ្នាស Quincke បន្ទាប់ពីអណ្តាតនិងបំពង់ករបស់គាត់ហើមខ្លាំង ក្រោយមានប្រតិកម្មអាឡែស៊ី។

គាត់ត្រូវបានគេរាយការណ៍ថាបានទទួលរងនូវការស្ហក់អាណាហ្វីឡាក់ទិច។

របាយការណ៍ព័ត៌មានមួយបានលើកឡើងថា អណ្តាតរបស់គាត់ “ស្ទើរតែហៀរហួសមាត់របស់គាត់” ហើយគាត់ពិបាកដកដង្ហើមបំផុតជាហេតុបណ្តាលឱ្យដាច់ខ្យល់ស្លាប់៕ ប្រភព ៖ Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here