រកឃើញមានកូវីដ១៩ចំនួនប្រាំអង្គនិងនាក់ នៅវត្តចំនួនពីរក្នុងចំណោមវត្តប្រាំ នៅខណ្ឌប្ញស្សីកែវ

0
232

ភ្នំពេញៈកាលពីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីព្រឹករហូតដល់ពេលរសៀលអាជ្ញាធរ ខណ្ឌឫស្សីកែវ និង អាជ្ញាធរសង្កាត់ដែលមានវត្ត បានសហការជាមួយក្រុមគ្រូពេទ្យ TYDA យកសំណាកព្រះសង្ឃគង់ នៅវត្តទាំងប្រាំ និងយាជី តាជី ក្មេងវត្តទាំងអស់ក្នុងខណ្ឌឫស្សីកែវ សរុបទាំងប្រាំវត្តដោយបានយកសំណាកព្រះសង្ឃ ចំនួន ២០២អង្គ បានយកសំណាកអាចារ្យ យាយជី តាជី អ្នកស្នាក់នៅវត្តចំនួន ១៣៦នាក់ (ស្រី ៤៤) ។

ជាលទ្ធផលមានវត្តចំនួនពីររកឃើញមានអ្នជំងឺកូវីដ១៩។ក្នុងនោះ៖វត្តញាណរង្សីវិជ្ជមានព្រះសង្ឃពីរអង្គនិងវត្តទួលសុវណ្ណារ៉ាម រកឃើញ យាយជីបីនាក់ ។ព្រះសង្ឃ និងយាយជី ដែលរកឃើញ វិជ្ជមាន កូវីដ ១៩ ត្រូវបាននិមន្ត និងបញ្ជូនទៅសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here