រំលោភក្មេងស្រីអាយុ១៤ឆ្នាំបានពីរថ្ងៃ ត្រូវប៉ូលិសតាមចាប់ខ្លួនបាន

0
153

បាត់ដំបងៈនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរំលោភអនីជននៅផ្ទះសំណាក់ស្ថិតនៅក្នុងក្រុងបាត់ដំបងបានសម្រេច។ពេលបែកការណ៍ត្រូវម្តាយខាងស្រីប្តឹងឲ្យនគរបាលចាប់ខ្លួនបាននាថ្ងៃទី២៣ខែកញ្ញានៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯកស៊ុនសុវណ្ណអធិការនគរបាលស្រុកសង្កែបានឲ្យដឹងថាជនសង្ស័យឈ្មោះ ថេង ង៉ោល ហៅ នុន អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ចំណែកជនរងគ្រោះជាអនីតិជន អាយុ ១៤ឆ្នាំនៅ ស្រុកសង្កែ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីនេះពិតប្រាកដមែន។

ករណីនេះជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕ប្រភព : រស្មីកម្ពុជា

ជនជាប់សង្ស័យរំលោភក្មេងស្រី

LEAVE A REPLY

Please enter your comment!
Please enter your name here