អ្នកបង្កើតវ៉ាក់សាំង AstraZeneca លោកស្រីសាស្រ្តាចារ្យ Dame Sarah Gilbert អះអាងថា កូវីដនឹងមិនបំប្លែងថ្មីកាន់តែកាចសាហាវខ្លាំងជាងនេះដែលអាចគេចផុតពីវ៉ាក់សាំងនោះទេ ពោលគឺវានឹងក្លាយជាវីរុសផ្តាសាយធម្មតាតែប៉ុណ្ណោះ។
ប្រភព : ខ្លីខ្លី

ថ្លែងក្នុងសិក្ខាសាលា Royal Society of Medicine លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «យើងបានរស់នៅជាមួយវីរុសកូរ៉ូណាដែលឆ្លងមកមនុស្ស ចំនួន៤ប្រភេទផ្សេងៗគ្នារួចមកហើយ ដែលយើងពិតជាមិនធ្លាប់គិតដល់ ក្នុងនោះ វីរុស Sars-CoV-2 នឹងក្លាយជាវីរុសមួយស្ថិតក្នុងចំណោមនោះ»។
លោកស្រីលើកឡើងទៀតថា បណ្តាវីរុសនានាបានថមថយនូវកម្លាំងរបស់វា ខណៈដែលវាចរាចរកាន់តែងាយស្រួល។ ដូចវីរុសកូរ៉ូណាដែរ (កូវីដ១៩) នៅពេលវាចម្លងរាលដាលពេញពិភពលោកហើយនោះ វាគ្មានកន្លែងថ្មីណាដែលត្រូវឆ្លងទៀតនោះទេ ដែលវាមិនអាចបំប្លែងខ្លួនទៀតដែរ។ «គ្មានហេតុផលណាដែលត្រូវគិតថា យើងនឹងមានវីរុស Sars-CoV-2 បំប្លែងថ្មីរាលដាលខ្លាំងជាងនេះនោះទេ»៕
ប្រភព : ខ្លីខ្លី