តើមហាសេដ្ឋីម្នាក់នេះអាចរក្សាជីវិតអមត:បានឬអត់?

0
20

លោក Jeff Bezos អាយុ៥៧ឆ្នាំមនុស្សអ្នកមានបំផុតទី២ (២០០ពាន់លានដុល្លារ) លើពិភពលោកបន្ទាប់ពីលោក  Elon Musk កំពុងតែគិតថាតើអញមានពេលឯណានឹងចាយលុយហ្នឹងអស់។សូម្បីចំណាយលើដំ TVណើរទៅកាន់អវកាសនិងទិញកាណូត Yacht ថ្លៃជាងគេលើពិភពលោកក៏មិនរង្គោះលុយគាត់បន្តិចផង។តើធ្វើម៉េចទៅចឹង?

គាត់បានផ្តួចផ្លើមគំនិតជាមួយមហាសេដ្ឋីមានលុយរាប់ពាន់លានដុល្លារ ដូចគ្នាសញ្ជាតិរុស្សីកាត់អុីស្រាអែលឈ្មោះ Yuri Milner ដើម្បីរកថ្នាំការពារមិនអោយចាស់។លោកបានបោះលុយរាប់សឹបលានដុល្លារដើម្បីបង្កើតមន្ទីរពិសោធន៍ Altos Labs ដោយប្រមូលយកអ្នកប្រាជ្ញនិងវិទ្យាសាស្ត្រល្បីៗបំផុតលើពិភពលោកដើម្បីស្រាវជ្រាវរករូបមន្តមួយដើម្បីអោយមនុស្សនៅក្មេងរហូត។

កាលពី២១០ឆ្នាំមុនគ.ស.ព្រចៅអធិរាជចិន Qin Shi Huang ដែលបានបង្កើតកងទ័ពសាងពីដីឥដ្ឋ Terra Cotta Army ក៏បានប្រើ មនុស្សអោយដើររកពេញពិភធលោកដើម្បីស្វែងរកថ្នាំដែលអាចរក្សារព្រះជន្មបាននៅក្មេងរហូតដែរ។ព្រះអង្គមិនបានសម្រេចបំណងទ្បើយហើយសោយទីវង្គតក្នុងព្រះជន្ម៤៩ព្រះវស្សា។

យើងចាំមើលតើនៅសតវត្សរ៍ទី២១នេះលោកមហាសេដ្ឋី Jeff Bezos អាចសម្រេចបំណងជីវិតអមតៈរបស់គាត់បានដែរឬអត់?

 

LEAVE A REPLY

Please enter your comment!
Please enter your name here