បញ្ចប់វគ្គវគ្គអាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ដែលរៀនតាមអនឡាញ

0
80

ភ្នំពេញ៖ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញចូលរួមតាមអនឡាញក្នុងពិធីបិទវគ្គអាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” កាលពីពេលថ្មីៗនេះ។


លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបាននិយាយថា ដោយសារការីករាលដាលនៃមេរោគ COVID-19 និងដោយមានការចង្អុរបង្ហាញពីលោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងការឯកភាពពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសព័ន្ធកីឡាបាល់ទះកម្ពុជា វគ្គនេះបានប្រារព្ធតាមរយៈប្រព័ន្ធអនឡាញ ដែលជាវគ្គទី២ ហើយវគ្គនេះត្រូវបានចាប់ផ្តើមពីថ្ងៃទី២១ រហូតដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃប្រារព្វពិធីបិទជាផ្លូវការនាពេលនេះ។


លោកបានបន្តថាក្រោយពីបានសិក្សាអស់រយៈពេល៣ថ្ងៃទាំងផ្នែកទ្រឹស្តីប្រកបដោយការយកចិត្តទាំងយើងបានកត់សម្គាល់ឃើញថាទាំងគ្រូឧទ្ទេសទាំងពីររូបនិងសិក្ខាកាមបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងដោយមានការលើកជាសំណួរជាប្រចាំក្នុងរយៈពេលបីថ្ងៃនេះ នាំឱ្យសិក្ខាកាមទាំងអស់មានការយល់ដឹងបានច្រើនសម្រាប់យកទៅអនុវត្តក្នុងការដឹកនាំការប្រកួតនាពេលខាងមុខ ដែលមេរោគ COVID-19 វិលមករកស្ថានភាពដើមវិញ។
ចំពោះលទ្ធផលសិក្សានៃវគ្គនេះគឺសិក្ខាកាមដែលបានទទួល និទ្ទេសល្អចំនួន ១នាក់ និទ្ទេសបង្គួរចំនួន ៣៩នាក់ និទ្ទេសមធ្យម ចំនួន ៩នាក់ និងនិទ្ទេសខ្សោយ ចំនួន ១២នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here