មុននេះបន្តិចក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាស ឱ្យគ្រប់វត្តអារាមនៅរាជធានីភ្នំពេញទាំងអស់ផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្តុំថ្វាយបង្គំជាបណ្តោះអាសន្នក្រោយមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩។
យោងតាមលិខិតប្រគេនជូន អ្នកគ្រប់គ្រងទីតាំងពាហិរសាសនាក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា៖ «ដើម្បីចូលរួមទប់ស្កាត់លើករណីឆ្លងកូវីដ-១៩ ក្នុងនាមមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញមានសំណូមពរដូចខាង
ក្រោម៖ – សូមព្រះអង្គ លោក លោកស្រី លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយណែនាំពុទញធបរិស័ទ ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ
– សូមបន្តផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្តុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី»។ ប្រភព៖ ប្រជាប្រិយ
សូមអានលម្អិតនៃខ្លឹមសារលិខិតខាងក្រោម៖