នាយវ៉ាំងដឺ និងនាយត្រង់ដឺ ជាមនុស្សតែមួយ ឬមនុស្ស២នាក់ផ្សេងគ្នា?

0
48

បន្ទាប់ពីមានការចុះផ្សាយទាក់ទងនឹងប្រវត្ដិស្នេហាត្រីកោណរបស់តារាសម្ដែងបែបកំប្លែងនាយត្រង់ដឺ បានរំលេចតាមរយៈបទ”ភ្លេងមច្ចុរាជ” ដែលជាស្នាដៃនិពន្ធកវី គង្គ ប៊ុនឈឿន និងច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ម្សិលមិញ ស្រាប់តែថ្ងៃនេះទំព័រFacebook ចៅកម្ពុជា បានចេញមកបញ្ជាក់ពីសមាសភាពនាយវ៉ាំងដឺ និងនាយត្រង់ដឺ។

ដោយមានប្រិយមិត្ដមួយចំនួនយល់ច្រឡំថា នាយវ៉ាំងដឺ និងនាយត្រង់ដឺ គឺជាមនុស្សតែមួយ នៅ មុននេះបន្ដិច ទំព័រចៅកម្ពុជា បានបញ្ចេញព័ត៌មានមួយដោយផ្អែកលើការស្រាវជ្រាវរបស់ខ្លួន ដើម្បីបញ្ជាក់ទៅកាន់មហាជនថា នាយវ៉ាំងដឺ និងនាយត្រង់ដឺ គឺជាមនុស្ស២នាក់ផ្សេងគ្នា គ្រាន់តែមានជាប់ឈាមជ័រតែមួយ គឺជាឪពុក និងកូន។

លោក យិន បឿន ហៅនាយត្រង់ដឺ គឺជាតារាកំប្លែងប្រចាំប្រទេសកម្ពុជានាមុនឆ្នាំ១៩៧៥។ ត្រង់ដឺ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលមានឪពុកឈ្មោះយិន ផា និងម្តាយឈ្មោះបូ។ លោក យិន បឿន បានទទួលមរណៈភាពក្នុងឆ្នាំ១៩៧៧ ក្នុងសម័យខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩” នៅតំបន់រាម។

មុនពេលលាចាកលោកនេះទៅ ត្រង់ដឺ បានបន្សល់ទុកស្នាដៃសម្ដែងជាច្រើនរួមមាន៖ ទឹកភ្នែកនាងគ ចំប៉ាថោង ជ័យប្រាជ្ញ សំគមបាញ់លលក ព្រះពាយផាត់ អាប៊ុលកាសេម ច័ន្ទគ្រឿហ្វា បញ្ចពណ៌ទេវីកាត់កន្ទុយលាបកំបោរ ដៃឯក៣២ អាឡេវ និងរតនាវង្ស ជាដើម។

ចំណែកឯលោក យិន សារឹម ហៅនាយ វ៉ាងដឺ ឯណេះវិញ គឺជា កូនប្រុសរបស់នាយត្រង់ដឺ ដែលបងប្អូនភាគច្រើនតែងតែយល់ច្រឡំថាពួកគាត់គឺជាមនុស្សតែមួយ។ នាយវ៉ាងដឺ គឺជាតារាកំប្លែងដែលមានឈាមជ័រ និងទេពកោសល្យដូចឪពុករបស់លោកដែរ។ មុនពេលលោកលាចាកលោកនេះទៅក្នុងឆ្នាំ២០០៤ នាយវ៉ាំង ដឺ បានបន្សល់ទុកស្នាដៃទាំងរឿងកំប្លែង និងខ្សែភាពយន្តជាច្រើនដែរ ហើយស្នាដៃចុងក្រោយរបស់លោក គឺរឿងខ្មោចបួនសាសន៍ ដែលជារឿងបែបកំប្លែង៕

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here