ទីភ្នាក់ងារ សន្តិសុខ ជាតិ និង ទីភ្នាក់ងារ អនុវត្ត ច្បាប់របស់អាមេរិក កំពុងប្រយុទ្ធ ប្រឆាំង នឹង អ្វីដែល ពួកគេបាន ពិពណ៌នា ថា កំណើន យ៉ាង ខ្លាំង នៃ ការ គំរាម កំហែង ដោយ ភេរវករ ក្នុង ស្រុក ដែល ភាគច្រើន ធ្វើ សកម្មភាព ដោយ ឯក ឯង ហើយ ត្រូវ បាន ជំរុញ ដោយ ការស្អប់ខ្ពើម ជាតិ សាសន៍ ឬ មនោគមន៍ វិជ្ជា ប្រឆាំង រដ្ឋាភិបាល។ ក្រុម មន្រ្តី ដែល ផ្តល់ សក្ខីកម្ម នៅ ចំពោះ មុខ សមាជិក ព្រឹទ្ធសភា កាលពី ថ្ងៃអង្គារ បានលើកឡើងអំពី ការ ព្រមាន កាលពី ដើម ឆ្នាំ នេះ ថា ការ គំរាម កំហែង ដ៏ គ្រោះថ្នាក់ បំផុត ចំពោះ សហ រដ្ឋ អាមេរិក គឺ មនុស្ស ធំឡើង នៅ ក្នុង ប្រទេស ដែល មាន មនោគម វិជ្ជា ចាត់ទុកជនជាតិ ស្បែក សថា ខ្លួនអស្ចារ្យ ជាងគេ និង ទុក្ខព្រួយ ផ្ទាល់ ខ្លួន ដែល ជំរុញ ឱ្យ មាន កំណើន អ្នក ធ្វើ ភេរវកម្ម ឯកោ។ លោក Christopher Wray នាយក ការិយាល័យ សហព័ន្ធ ស៊ើបអង្កេត (FBI) បាន ប្រាប់ គណៈ កម្មាធិការ ព្រឹទ្ធ សភា ថា «ពិត ប្រាកដ ណាស់ ករណី ភេរវកម្ម ក្នុង ស្រុក បាន កើន ឡើង» ហើយ លោក និយាយ ថា ការ ទប់ស្កាត់ ការ វាយ ប្រហារ ដោយ ភេរវកម្ម គឺ ជា អាទិភាព របស់ ការិយាល័យ «នាពេល ឥឡូវនេះ និងទៅ អនាគត»។ លោក Wray បាន និយាយ អំពី អំឡុង ពេល ពី ១៦ ទៅ ១៨ ខែ ចុង ក្រោយ ថា «យើង មាន ករណី ភេរវកម្ម ក្នុង ស្រុក កើនឡើង ទ្វេដង ដោយ ការ ស៊ើប អង្កេត មាន កំណើន ប្រហែល ពី ១.០០០ ទៅ ដល់ប្រមាណ ២.៧០០ ករណី។ យើង បាន បង្កើន ចំនួន បុគ្គលិក ច្រើន ជាង ទ្វេ ដង ដែលកំពុង ធ្វើ ការ ស៊ើបអង្កេត ការ គំរាម កំហែង កាល ពីមួយ ឆ្នាំ មុន»។ ផ្នែក មួយ នៃ កំណើន នេះ កើត ចេញ ពីការ វាយ ប្រហារ នៅវិមាន សភា សហ រដ្ឋ អាមេរិក កាលពី ថ្ងៃទី ៦ ខែ មករា ដែល បណ្តាល ឱ្យ មនុស្ស ៥ នាក់ ស្លាប់ និង នាំឱ្យ មាន ការ ចាប់ ខ្លួន ជាង ៦០០ នាក់៕ (AP ថ្ងៃទី២៣ ខែកញ្ញា)