ប្រកាសចូលនិវត្តន៍មិនបានប៉ុន្មានម៉ោង Pacqiao លុបចោលពាក្សសម្ដីរបស់ខ្លួន

0
306

អនាគតស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao ហាក់ធ្លាក់ក្នុងភាពស្រពេចស្រពិលជាថ្មី ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយសមាជិកសភារូបនេះប្រកាសចូលនិវត្តន៍។ Pacquiao បញ្ជាក់គោលជំហរបោះបង់អាជីពប្រដាល់ ចាប់វិសយនយោបាយ ក្នុងយុទ្ធនាការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនាឆ្នាំ ២០២២ ខាងមុខ។

យ៉ាងណាក្ដី បើតាមទីប្រឹក្សាអតីតម្ចាស់ជើងឯក ៨ ស្ថាប័នទម្ងន់ បង្ហើបថា គម្រោងលាចាកសង្វៀនរបស់ Pacquiao នៅមិនទាន់ឈានដល់ផ្លូវការឡើយ បើទោះបីជារងបរាជ័យក្រោមកណ្ដាប់ដៃអ្នកប្រយុទ្ធគុយបា Yordenis កាលពីខែសីហា កន្លងទៅក្ដី។

លោក Sean Gibbons ប្រធាន Pacquiao’s Promotion បានប្រាប់សារព័ត៌មាន ESPN ថា Pacquiao ស្ថិតក្នុងការពិចារណានៅឡើយ លើជំហានបន្ទាប់ក្នុងអារជីពប្រដាល់ ដោយមិនទាន់ច្បាស់ថានឹងចូលនិវត្តន៍នៅពេលណា។

“ប៉ុន្មានសប្ដាហ៍ខាងមុខនេះ លោកសមាជិកសភានឹងធ្វើសេចក្ដីសម្រេច។ ក្រោយការប្រកួតនិង Yordenis ថ្មីនេះ Pacquiao បានលើកឡើងពីគម្រោងចូលនិវត្តន៍ផង និងប្រកួតថែម ១ លើកទៀតផង។ បើអ្នកមិនឃើញការប្រកាសលើក Twitter ឬ Instagram ទេ មានន័យថា Pacquiao មិនទាន់លាចាកសង្វៀននៅឡើយ។ តែបើអ្នកឃើញលើបណ្ដាញសង្គមនេះហើយ មានន័យថាជាសេចក្ដីសម្រេចចុងក្រោយ។” ៖ Gibbons បង្ហើបបែបនេះ។

ក្រោយយកឈ្នះ Timothy Bradley ក្នុងឆ្នាំ ២០១៦ Pacquiao ធ្លាប់ប្រកាសចូលនិវត្តន៍ ដើម្បីចូលរួមប្រជែងតំណែងសមាជិកសភា។ យ៉ាងណាក្ដី ៧ ខែក្រោយមក វីរៈបុរសវ័យ ៤២ ឆ្នាំ បានវិលត្រឡប់មកកាន់សង្វៀនវិញ ទទួលយកការប្រកួតនិង Jessie Vargas៕

LEAVE A REPLY

Please enter your comment!
Please enter your name here