អភិបាលខេត្តកំពង់ចាមបញ្ជាអោយយកគ្រឿងចក្រចុះកាយបើកផ្លូវទឹករំដោះគ្រោះទឹកជំនន់លើផ្លូវជាតិលេខ៦និងលេខ៧

0
368

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យអាជ្ញាធរ យកគ្រឿងចក្រកាយដាក់លូរំដោះទឹកចេញ លើចំណុចកំណាត់ផ្លូវជាតិលេខ ៦ និងលេខ ៧ ប្រវែងប្រមាណជា ១.០០០ម៉ែត្រ នៅចំណុចភូមិកប្បាស ឃុំខ្វិតធំស្រុកព្រៃឈរ បន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិចនោះ

ជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នា នាប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ ៦ និងលេខ ៧ ប្រវែងប្រមាណជា ១.០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្ដាលឲ្យរំខានដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ។ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បី រកវិធីសាស្ត្រ ជំលៀសទឹក កុំឲ្យលិចលង់បន្តទៀត ដែលធ្វើឲ្យខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ផងដែរ ។
នាឱកាសនោះ ចុះពិនិត្យដល់ទីតាំងទឹកភ្លៀងជន់លិចនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរជំនាញ យកគ្រឿងចក្រកកាយជាប្រឡាយ ដាក់លូ រំដោះទឹកចេញ ដើម្បី បញ្ចៀសការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ។ ជាមួយនោះ រាល់មធ្យោបាយធ្វើដំណើរ គឺអាចនៅចរាចរណ៍បានដដែល ប៉ុន្តែ មិនតម្រូវឲ្យបើកបរក្នុងល្បឿនលឿន ហើយក៏មានការសម្រួលចរាចរណ៍ ពីកងកម្លាំងសមត្ថកិច្ច ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here