វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C”រៀនតាមអនឡាញ

0
397

ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C”តាមអនឡាញ។
លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹងដថា ថ្ងៃនេះគឺជាទិវាមួយដ៏នក្ខតឫក្សដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C” លើកទី២ ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់អាជ្ញាកណ្តាល ចៅក្រម សម្រាប់ត្រៀមលក្ខណៈ រៀបចំការប្រកួតលក្ខណៈជាតិ អន្តរជាតិនានា ជាពិសេស ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថា ដោយការចង្អុរបង្ហាញពីថ្នាក់ដឹកនាំសហព័ន្ធក្នុងបរិបទការរីករាលដាលនៃមេរោគcovid-19 វគ្គបណ្តុះបណ្តាលនេះត្រូវបានប្តូរពី Face to face មកជាការរៀបចំតាមប្រព័ន្ធ Zoom វិញ ហើយវគ្គនេះមានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកអគ្គបន្ថែមទៀតថា សរុបចំនួន១៤៣នាក់ ស្រីចំនួន ១១នាក់ ចំពោះគ្រូឧទ្ទេសជាមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលជាអ្នកធ្វើបទបង្ហាញលើផ្នែក ទ្រឹស្តីតាមប្រព័ន្ធ Zoom ចំពោះការរៀបចំវគ្គបណ្តាលនេះប្រើប្រាស់ថវិកាគាំទ្រដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ របស់ក្រសួង អប់រំ យុវជន និងកីឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here