ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ដាក់ឧិសានវាទសម្រាប់វៀតណាមត្រឹមខែតុលាថាតើធ្វើ ឬមិនធ្វើស៊ីហ្គេម ?

0
30

ភ្នំពេញៈក្នុងខណៈដែលប្រទេសវៀតណាមហាក់ដូចជាបង្ហាញនូវភាពស្ទាក់ស្ទើរពីរការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នោះក្រុមបប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានកំណត់ឧិសានវាទសម្រាប់វៀតណាមធ្វើការសម្រាចចិត្តជាចុងក្រោយត្រឹមខែតុលាខាងមុខនេះ ។
ក្នុងករណីគ្មានការសម្រេចចិត្តណាមួយឲ្យច្បាស់លាស់ទេនោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នឹងត្រូវលុបចោលជាប្រវត្តិសាស្រ្ត
តែម្ដង ។ជាមួយគ្នានេះប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះបន្តពីវៀតណាមនឹងបានទទួលសិទ្ធជាប្រធានស៊ីហ្គេមដើ្បបញ្ចៀសនូវការរាំងស្ទះ
ដល់ដំណើរការរៀបចំស៊ីហ្គេម ។
ទោះជាយ៉ាងណាក្នុងនាមជាសមាជិកអាស៊ាននឹងព្យាយាមសម្របសម្រួលគ្នាដោយសន្ដិវិធីព្រោះអាស៊ានមានសមគ្គីភាព និង ឯកភាពផ្ទៃក្នុងក្អណាស់ ។ហេតុនេះប្រទេសជាសមាជិកនឹងនិយាយគ្នាដោយសម្រួលព្រមទាំងប្រឹក្សាគ្នារកដំណោះស្រាយល្អមួយ ដោយ
គោរពទៅតាមធម្មនុញ្ញរបស់ស៊ីហ្គេម ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណ់កម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ
ពិកកម្ពុជាមានប្រសាសន៍ថាការកំណត់ឧិសានវាទនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពី
ពេលថ្មីៗកន្លងមកនេះ ។
នៅខែតុលាខាងមុខនេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍វៀតណាមត្រូវតែធ្វើការសម្រេចចិត្តជាចុងក្រោយថាតើរៀបចំ
ឬ មិនរៀបចំស៊ីហ្គេមលើកទី៣១ដែលពន្យាទៅដល់ជិតពាក់កណ្ដាលឆ្នាំ២០២២នោះ ៕
ដោយ៖រ៉ូហ្សា

LEAVE A REPLY

Please enter your comment!
Please enter your name here