លោក​ ឧត្តមសេនីយ៍ត្រី​ វ៉ា សារិទ្ធ​ យកថវិកា និងគ្រឿងឧបភោគ បរិភោគចែកជូនដល់នាយ នាយរងអាវុធហត្ថក្នុងខេត្តត្បូងឃ្មុំ

0
33

ខេត្តត្បូងឃ្មុំ ៖​ លោក​ ឧត្តមសេនីយ៍ត្រី​ វ៉ា សារិទ្ធ​ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំ​ក្រុម​ការងារ​យកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស ចែកជូនដល់នាយ នាយរងអាវុធហត្ថក្នុងខេត្តត្បូងឃ្មុំ ចំនួន៦៥នាក់សរុបទឹក១៣,៤៥០,០០០​រៀល​ ។

ពិធីនេះ​បាន​ប្រព្រឹត្ត​ទៅ​នាវេលា​ម៉ោង​៨:០០នាទីព្រឹក​ ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២១ នៅក្នុង​បរិវេណ​នៃទីបញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្តត្បូងឃ្មុំ​ ។

ក្រៅតែពីនាំយកអំណោយចែកជូន​ នៅ​ ឱកាស​នោះ​ លោកឧត្តមសេនីយ៍ត្រី​ វ៉ា សារិទ្ធ​ បានផ្តាំផ្ញើដល់នាយ​ នាយអាវុធ​ ហត្ថ​ទាំងអស់ ត្រូវណែនាំដល់សមាជិក​ គ្រួសារ​ ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួម អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ និង៣កុំ ” របស់រាជរដ្ឋាភិបាល និងគោរព​តាម​ការ​ណែនាំ​វិធានការ​ក្រសួងសុខាភិបាល ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សា​គម្លាត​សុវត្ថិភាព​សង្គម និងគម្លាតសុវត្ថិភាពបុគ្គល ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់យើង​ ៕​
សាន វិឡែម ២១.៩.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here