តុលាការសម្រេចលើកលែងការចោទប្រកាន់បណ្ឌិត សេង សារី ក្រោយការអំពាវនាវរបស់សម្តេចតេជោ

0
18

ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។
យោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួន ដែលចេញដោយលោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ហើយ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងចោទប្រកាន់លើជនត្រូវចោទឈ្មោះ សេង សារី ដូចនេះកម្លាំងមានសមត្ថកិច្ច ត្រូវបញ្ឈប់ការចាប់ខ្លួនឈ្មោះ សេង សារី ចាប់ពីពេលនេះតទៅ។
សូមជម្រាបថា កាលពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះសារលើផេកផ្លូវការ ដោយអំពាវនាវដល់ស្ថាប័នតុលាការកុំចាប់ខ្លួនបណ្ឌិត សេង សារី បន្ទាប់ពីសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍និងការពន្យល់បកស្រាយរបស់លោក បណ្ឌិត សេង សារី ហើយសម្តេចយល់ឃើញថា មានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here