រដ្ឋធានីហាណូយរបស់វៀតណាម ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩ នៅសប្តាហ៍នេះ

0
93

អភិបាលទីក្រុងហាណូយប្រទេសវៀតណាមនឹងបន្ធូរបន្ថយការរឹតត្បិតជំងឺឆ្លងកូវីដ១៩ បន្ថែមទៀត ចាប់ពីសប្តាហ៍នេះ ដោយសារករណីថ្មីមានការធ្លាក់ចុះ ហើយប្រជាជនពេញវ័យភាគច្រើនបានចាក់វ៉ាក់សាំង។ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា គម្រោងសំណង់ភាគច្រើនអាចចាប់ផ្តើមឡើងវិញ ចាប់ពីថ្ងៃពុធ ទី២២ ខែកញ្ញាតទៅ ហើយការបន្ធូរបន្ថយបន្ថែមទៀតនឹងកើតមានជាបន្តបន្ទាប់ ដោយមានករណីថ្មីប្រចាំថ្ងៃជាមធ្យមធ្លាក់ចុះមកត្រឹម ២០ នាក់ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ៩៤ ភាគរយនៃប្រជាជនពេញវ័យចំនួន ៥.៧៥ លាននាក់នៅទីក្រុងហាណូយ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ក្នុងគោលបំណងបញ្ចប់ការចាក់ថ្នាំលើកទី២ នៅចុងខែវិច្ឆិកានេះ។ ហាណូយបានគេចផុតពីរលកនៃការឆ្លងរាលដាលដ៏កាចសាហាវនៅប្រទេសវៀតណាម ចាប់តាំងពីចុងខែមេសា ដោយកត់ត្រាតិចជាង ៥០ ក្នុងចំណោមអ្នកស្លាប់ជាង ១៧.០០០ នាក់ នៅទូទាំងប្រទេស ហើយមានអ្នកឆ្លងតែ ៤.៤១៤ នាក់នៃករណីសរុប ៦៨៧.០០០ ករណីរបស់ប្រទេស។ ទីក្រុងហាណូយកាន់តែមមាញឹក កាលពីសប្តាហ៍មុន បន្ទាប់ពីអាជ្ញាធរបានដកប៉ុស្តិ៍ត្រួតពិនិត្យរាប់សិប និងអនុញ្ញាតឱ្យភោជនីយដ្ឋានផ្តល់ជូននូវសេវាកម្មយកទៅផ្ទះ៕ (Reuters ថ្ងៃទី២០ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here