ថ្ងៃនេះក្នុងផេកហ្វេសប៊ុកលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងបានលើកឡើងពីចម្ងល់មួយ ដោយលោកបានសរសេររបៀបលែបខាយថា:-
សូមឆ្ងល់រឿងមួយ ! កន្លងមក អាជ្ញាធររាជធានីបានផ្តល់លេខទូរសព្ទមួយត្រណោត សម្រាប់ដោះស្រាយសំណូមពរទាក់ទិនរឿងស្បៀង ហើយ ក្រុមប្រតិកម្មរហ័សរបស់រាជរដ្ឋាភិបាលក៏អោយលេខទូរសព្ទវែងជាងអន្ទង់ចាស់ឆ្នាំទៅទៀតសម្រាប់ទទួលការតវ៉ា ដោយខ្លាចក្រែងអាជ្ញាធរមូលដ្ឋានស្ពឹកស្រពន់មិនដោះស្រាយតម្រូវការស្បៀងរបស់ប្រជាជនក្នុងតំបន់បិទខ្ទប់ ។ តែបើពិនិត្យក្នុងក្រុមដែលតវ៉ាឮជាងគេរឿងដាច់ស្បៀងប៉ុន្មានថ្ងៃមុននេះ ឃើញថាពួកគាត់អត់មានទាក់ទងមួយលេខណាដែលអាជ្ញាធរអោយទេ តែគាត់សុខចិត្តទាក់ទងហៅអ្នកកាសែតបរទេសមកថតពួកគាត់តវ៉ាបាន ! ចំជាអាឡាដាំងមែន សម័យដាច់គុយទាវសល់តែមីនេះ (មីទទួលទានទេ ណា តិចថាខ្ញុំហៅមីណាផ្សេងទៀតចុះ) !