ឃាត់​បុគ្គលិក​ហាង​ខារ៉ាអូខេ​លួច​បើក​បំពាន​បំរាម និង​ភ្ញៀវចូល​ផឹកស៊ី រក​ឃើញ​កូ​វី​ដ​៦​នាក់

0
138

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខារ៉ាអូខេ​មួយ​កន្លែង​បាន​បើក​លួចលាក់ បំពាន​នឹង​បំរាម​របស់​ក្រសួងសុខាភិបាល ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បុគ្គលិក​ហាង​ខារ៉ាអូខេ រួម​នឹង​ភ្ញៀវ​ចំនួន​៤៣​នាក់ ដើម្បី​ធ្វើតេស្ដ​សំណាក​រក​មេរោគ​ជំងឺ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​មាន​វិជ្ជមាន​ចំនួន​៦​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភោជនីយដ្ឋាន «​ម្ហូប ធម្មជាតិ​ថុ​ន វាសនា​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនល្មើស​នឹង​បំរាម​របស់​ក្រសួងសុខាភិបាល​ខាងលើ​នេះ គឺ​មាន​ចំនួន​៤៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ចូល​ផឹកស៊ី​ចំនួន​១០​នាក់ និង​បុគ្គលិក​ហាង​ខារ៉ាអូខេ​ចំនួន​៣៣​នាក់ មាន​ទាំងស្រី ទាំងប្រុស ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​គណ​:​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា ទីតាំង​ខារ៉ាអូខេ និង​ភោជនីយដ្ឋាន «​ម្ហូប ធម្ម​ជាតិ​» ដែល​ស្ថិត​នៅ​ទីតាំង​កន្លែង​កើតហេតុ​ខ​ខាងលើ​នេះ បាន​បើក​លួចលាក់​ខុសច្បាប់​បំពាន​នឹង​បំរាម​របស់​ក្រសួងសុខា​ភិបាល ហើយ​ក៏​ត្រូវ​បាន​គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ឃាត់ខ្លួន​ទាំង​បុគ្គលិក​ហាង និង​ភ្ញៀវ​ដែល​បាន​បើក​នឹង​ចូល​ផឹកស៊ី ដើម្បី​ធ្វើតេស្ដ​សំណាក​រក​មេរោគ​ជំងឺ​កូ​វី​ដ​១៩​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ឃាត់ និង​ធ្វើតេស្ដ​សំណាក​រក​ជំងឺ​កូ​វី​ដ​១៩​នោះ ក៏​ស្រាប់តែ​រក​ឃើញ​បុគ្គលិក​ហាង​ខារ៉ាអូខេ និង​ភោជនីយដ្ឋាន «​ម្ហូប ធម្មជាតិ​» ខាងលើ ចំនួន​៦​នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក្នុង​នោះ​បុគ្គលិក​នារី​ខារ៉ាអូខេ​ចំនួន​៥​នាក់ និង​បុរស​ជា​ចុងភៅ​ម្នាក់ ហើយ​ក្រោយ​ពេល​រក​ឃើញ ក៏​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ឃាត់​ដើម្បី​ធ្វើតេស្ដ​សំណាក​រក​ជំងឺ​កូ​វី​ដ​១៩ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន​៦​នាក់​ភ្លាម​ៗ​នោះ លោក​អភិបាលរង​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ភ្លាម​ៗ​ផង​ដែរ និង​បាន​បញ្ជា​កម្លាំង​សហការ ដើម្បី​បញ្ជូន​អ្នក​វិជ្ជមាន​ទាំង​៦​នាក់ យក​ទៅ​ព្យាបាល​ភ្លាម​ៗ ចំណែក​អ្នក​អវិជ្ជមាន ក៏​ត្រូវ​បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់​។

ក្នុង​នោះ​ផង​ដែរ កម្លាំង​សហការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​តាម​ឃាត់ខ្លួន​ថៅកែ​ហាង​ខារ៉ាអូខេ និង​ភោជនីយដ្ឋាន តែ​ឃាត់​មិន​បាន គឺ​ឃាត់​បាន​តែ​មេការ​ហាង​តែ​ប៉ុណ្ណោះ ដើម្បី​នាំ​មក​សួរនាំ ហើយនឹង​ប្រាប់​ឱ្យ​ថៅកែ​ហាង​ខាងលើ​នេះ ចូលខ្លួន​ចេញ​មុខ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here