ស្លាប់​៣​នាក់ របួសធ្ងន់​៦​នាក់ ករណី​រថយន្ត​ដឹក​ដី​១​គ្រឿង បើក​ចុះ​ស្ពាន​ព្រែ​កតា​មាក់​ជ្រុល​បុក​រះ​ម៉ូតូ ឡាន និង​តូប​លក់ដូរ​នៅ​ជិត​រង្វង់​ស្ពាន

0
369

កណ្តាល​: យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ចំនួន​៦​នាក់ ក្នុងករណី​រថយន្ត​ដឹក​ដី​១​គ្រឿង បាន​បើក​ចុះ​ស្ពាន​ព្រែក​តា​មាក់ ក្នុង​ល្បឿន​លឿន ទប់​ចង្កូត​មិន​ជាប់ ជ្រុល​ទៅបុក​រះ​ម៉ូតូ ឡាន និង​តូប​លក់ដូរ​នៅ​ជិត​រង្វង់​ស្ពាន​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​៨ ចំណុច​នៅ​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក នីសា​ន់ ធន់​បែន ពណ៌​ស ផ្លាកលេខ PP-០៣១៩ បើកបរ​ដោយ​ឈ្មោះ ផន មករា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពង​ត្មាត ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចុះ​ពីលើ​ស្ពាន​មកដល់​ចំណុច​រង្វង់​មូល​ស្ពាន​ព្រែ​កតា​មាក់ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១D-៥៦៧៥ បើក​ដោយ​ឈ្មោះ ឃាង ភេទ​ប្រុស អាយុ​ប្រហែល​៤៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ពោធិ​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម (​ស្លាប់​)​។​

​ចំណែក​អ្នករួមដំណើរ​៣​នាក់​រួមមាន​៖​ទី​១.​ឈ្មោះ ផេង វួ​ច​លាប ភេទ​ស្រី អាយុ​៤៧​ឆ្នាំ (​ជា​ប្រពន្ធ​ស្លាប់​), ទី​២.​ឈ្មោះ ឃាង កៅ​លី ភេទ ប្រុស អាយុ​១២​ឆ្នាំ (​ជា​កូន​ស្លាប់​), ទី​៣.​ឈ្មោះ ឃាង ប៉​ជូ ភេទ ស្រី អាយុ​៧​ឆ្នាំ (​ជា​កូនរង​របួសធ្ងន់​) នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​ប្រភព​បាន​បន្តថា រថយន្ត​បង្ករ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ពី​លិចទៅ​កើត​ចុះ​ពី​ស្ពាន បន្ទាប់មក​រថយន្ត​បង្ក​បាន​បុក​តូប​លក់​ផ្លែឈើ​ឈ្មោះ ឈាន សុខ​កូយ ភេទ​ស្រី អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល់ បណ្ដាលឱ្យ​រង​បួស​ធ្ងន់ និង​អ្នកលក់​ផ្លែឈើ​ម្នាក់ទៀត​ឈ្មោះ ថា រឹត ភេទ ស្រី អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​បន្ទាប់មក​រថយន្ត​បង្ក​ខាងលើ បាន​បុក​រថយន្ត​ឈប់​ទិញ​ផ្លែឈើ ម៉ាក សាំង​យ៉ុង បើកបរ​មិន​ស្គាល់ឈ្មោះ របួសធ្ងន់​នៅ​ស្រុក កោះសូទិន ខេត្តកំពង់ចាម​។ ក្នុងនោះ​មាន​អ្នករួមដំណើរ​ប្រហែល​៧​នាក់ ក្នុងនោះ​រង​បួស​ធ្ងន់​ម្នាក់ ហើយ​រថយន្ត​បង្ក​ខាងលើ​ជ្រុល​ទៅបុក​តូប​លក់ដូរ​ចំនួន​០២​តូប​ទៀត តែ​មិន​បណ្ដាលឱ្យ​ម្ចាស់​តូប​រងរបួស​ឡើយ​។​

​ករណីនេះ​បណ្ដាលឱ្យ​នុស្ស​រងគ្រោះ​ចំនួន​៩​នាក់ ក្នុងនោះ​ស្លាប់​០៣​នាក់ រងរបួស​ធ្ងន់ ០៦​នាក់ ខូចខាត​រថយន្ត​០២​គ្រឿង​ធ្ងន់ និង​ម៉ូតូ​១​គ្រឿង ធ្ងន់​ព្រមទាំង​តូប​០៣​កន្លែង និង​សម្ភារ​មួយចំនួន​។​

​សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​កើតឡើង​ដោយសារតែ​អ្នកបើកបរ​ដឹក​ធ្ងន់​ចុះ​ពីលើ​ស្ពាន​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ឈ្មោះ ថន មករា អាយុ​២៣​ឆ្នាំ កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here