ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្ដីពីជំងឺអូវីដ-១៩ “ការបញ្ចប់ការរាតត្បាតនិងការកសាងឡើងវិញឱ្យកាន់តបសើរ ” សម្រាប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១បានសូមអំពាវនាវអង្គការសុខភាពពិភពលោក(WHO)មានការកំ ណត់វ៉ាក់សាំង កូវីដ-១៩ទាំងអស់ដែលត្រូវបានទទួលស្គាល់ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកលដោយគ្មានការរើសអើងទៅលើប្រភេទនិងប្រភពនៃវ៉ាក់សាំង ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំងជាពិ សេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០%នៃប្រជាជនពិភពលោក ។ ដើម្បីសម្រេចគោលដៅនេះ,កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ ១៩ទាំងអស់ដែល ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកលដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំងព្រមទាំងអំពាវ នាវឱ្យកំណត់វ៉ាក់សាំងកូវីដ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យនិង អនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាននិងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀតបើកចំហការផលិតវ៉ាក់សាំងកូវីដ១៩ យ៉ាងទូលាយទៅតាមតំបន់និងប្រទេសនានាដែលមានលទ្ធភាពតាមរយៈការផ្តល់ហិរញ្ញប្បទាននិងការលើកទឹក ចិត្តដល់ការវិនិយោគលើការផលិតវ៉ាក់សាំង ។
សម្តេចតេជោបានលើកឡើងថា៖ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយ សារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗរបស់វីរុសកូរ៉ូណាដែលមានសភាពកាន់តែកាចសាហាវ និង បន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ។ ជាមួយ នឹងសេចក្តីរីក រាយចំពោះគំនិតផ្តួចផ្តើមក្នុងការដាក់ចេញនូវ «សេចក្តីព្រាងគោលដៅ», កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ប្រែក្លាយសេចក្តីព្រាងគោលដៅនេះទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។លើសពីនេះទៀត,កម្ពុជាយល់ថាប្រទេសទាំងអស់ត្រូវប្រឹងប្រែងនិងរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចគោលដៅដ៏ចម្បងនេះដោយមិនប្រកាន់ពូជសាសន៍ ,និន្នាការនយោបាយ និង ចៀសវាងឱ្យបាននូវការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយឬបម្រើរបៀបវារៈនយោបាយរបស់ខ្លួន។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួនឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេ សផ្ទាល់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖សម្រាប់កម្ពុជាយើងបានឆ្លើយតបទៅនឹងវិបត្តិនេះដោយភាពស្វាហាប់ជាមួយនឹងយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ។នៅក្នុងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះគួបផ្សំជាមួយនឹងវិធានការ ៣ ទៀត រួមមាន ៖ (១).ការខិតខំទប់ស្កាត់ និង រុករកការឆ្លងឱ្យបានទាន់ពេល (២).ការពង្រឹងសមត្ថភាពព្យាបាល និង ការប្រើប្រាស់ថ្នាំព្យាបាលប្រកបដោយស័ក្ដិសិទ្ធភាព,និង(៣).ការអនុវត្តដោយហ្មត់ចត់នូវវិធាន ការផ្នែករដ្ឋបាល, សុខាភិបាល និង ច្បាប់ ក៏ដូចជាការទាក់ទាញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និងគ្រប់រូប ។នៅក្នុងផ្នែកសង្គម-សេដ្ឋកិច្ច,រាជ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៩ ជុំ រួចមកហើយសំដៅជួយរក្សាលំនឹងធុរកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស កម្មករ-និយោជិតនិង គ្រួសារ ក្រីក្រ ព្រមទាំងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ,កម្ពុជាបានក្លាយជាប្រទេសដែល មានអាត្រាចាក់ វ៉ាក់សាំងខ្ពស់,ដែលគិតត្រឹមថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ, ប្រមាណ ៦៦% នៃប្រជាជនដែលមានអាយុ ១២ ឆ្នាំឡើងបានទទួលនូវការចាក់វ៉ាក់សាំង កូរីដ-១៩ ។បន្ថែមលើនេះ,កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១,រាជរដ្ឋាភិបាលក៏បានសម្រេច ដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ និង ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ។
លើមូលដ្ឋាននេះ,កម្ពុជាសម្រេចបាននូវភាពសុំាសហគមន៍ជាបណ្តើរៗដោយអាត្រាឆ្លង, ឈឺ និង ស្លាប់ ក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។សម្រាប់ទិសដៅទៅមុខ,កម្ពុជា នឹងបន្តអនុវត្តវិធានការបង្ការ,ព្យាបាលនិងចាក់វ៉ាក់សាំងក៏ដូចជារៀបចំក្របខណ្ឌវាយតម្លៃហានិភ័យគ្រប់ជ្រុងជ្រោយ ដើម្បីបើកដំណើរការនូវសកម្មភាពសង្គម-សេដ្ឋ កិច្ចពេញ លេញឡើងវិញជាជំហានៗក្នុងស្មារតីប្រយ័ត្នប្រយែងខ្ពស់ ។បន្ថែមលើនេះ,រាជរដ្ឋាភិបាលនឹងប្រឹងប្រែងជំរុញការវិនិយោគលើវិស័យសង្គមកិច្ចពិសេសគឺការពង្រឹងប្រព័ន្ធគាំពារ សង្គមនិងប្រព័ន្ធសុខាភិបាលដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្លើយតបឱ្យបានទាន់ពេល និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅនឹងជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមានឡើងជា យថាហេតុនាអនាគត ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩គឺជាវិបត្តិរួម ។ហេតុនេះកម្ពុជាយល់ស្របនឹងទស្សនថា៖«មិនមានប្រទេសណា អាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។យើងត្រូវធ្វើការរួមគ្នា,គាំទ្រគ្នាទៅវិញទៅមក,ហើយត្រូវចងចាំថាមិនមាននណារម្នាក់អាចមានសុវត្ថិភាពនោះទេដ៏រាបណាទាំងអស់ គ្នមិនទាន់មានសុវត្ថិភាព» ។ សម្តេចបានសង្កត់ធ្ងន់បន្ថែមថា៖«យើងត្រូវរួមគ្នាធ្វើកិច្ចការនេះតាមសមត្ថភាព និង លទ្ធភាពរៀងខ្លួនក្នុងទឹកចិត្តស្មោះសរ,ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ» ។ ក្នុងស្មារតីនេះ,កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិក្នុងការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង«សេចក្តីព្រាង គោលដៅ»ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នេះ ។
ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនៃកិច្ចប្រជុំកំពូលនេះកម្ពុជាប្ដេជ្ញានឹងចូលរួមទៅតាមលទ្ធភាព និង ឧត្តមភាពប្រៀបធៀបដែលខ្លួនមានជាអាទិ៍ ការបើកចំហ និងបង្កើតនូវបរិយាកាស អនុគ្រោះដល់សកម្ម ភាពផលិតនូវទំនិញសំខាន់ និង ចាំបាច់មួយចំនួនរួមមាន៖ ម៉ាស, ឧបករណ៍ការពារខ្លួន (PPE), និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត ។ ការចូលរួមនេះ នឹងជួយសម្រួលដល់ពិភពលោក ក្នុងការទទួលបាននូវ ផលិតផលចាំបាច់ដែលមានគុណភាព,ឆ្លើយតបទៅនឹងតម្រូវការទាន់ពេល និង មានថ្លៃសមរម្យដោយសារកម្ពុជាមាន ឧត្តមភាពប្រៀបធៀប លើកម្លាំង និង ថ្លៃពលកម្ម ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញការ វិនិយោគក្នុងវិស័យនេះបន្ថែមទៀត តាមរយៈការផ្តល់នូវការលើកទឹកចិត្ត និងការ សម្រួលនូវនីតិវិធីគ្រប់ បែបយ៉ាង ដើម្បីឱ្យការវិនិយោគទាំងនោះទទួលបានជោគជ័យ ៕