អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

0
21

ត្បូងឃ្មុំៈ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ។

អំណោយទាំងអស់រួមមាន អង្ករ២០តោន ម៉ាស១០០,០០០ម៉ាស អាល់កុល១,០០០លីត្រ ផ្លែតាង៉ែន (មៀនប៉ៃលិន) ០៥​តោន និងថវិកា ១០០លានរៀល ដើម្បីជាការលើកទឹកចិត្ត និងចូលរួមជួយជំរុញឲ្យរដ្ឋបាលខេត្ត បន្តអនុវត្តន៍វិធានការនានាលើការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

ស្ថិតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមមន្ត្រីរាជការ កងកម្លាំងននិងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាតាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ៕
សាន វិឡែម ២១.៩.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here