មានឧកញ៉ានិងមន្ត្រីឃុបឃិតគ្នាយកគ្រឿងចក្រឈូសឆាយដីរំលោភយកដីចង្កេះភ្នំនៅចំណុច ង៧០

0
180

ភ្នំពេញៈប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២០ ខែកញ្ញា នេះថាពិតជាមានករណី ក្រុមជនខិលខូចមួយចំនួនក្នុងនោះមានទាំងឧកញ៉ានិងមន្ត្រីសាលាស្រុកតាំ្រកក់បានយកគ្រឿងចក្រឈូសឆាយដីរំលោភយកដីចង្កេះភ្នំមួយកន្លែងដែលជាដីរបស់សាលាហ្វឹកហ្វឺនតេជោសែន ជុំគីរី (ង៧០) ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះករណីនេះ អភិបាលស្រុកត្រាំកក់ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវ រួចរាល់ហើយ និង កំពុងតែធ្វើរបាយការណ៍ដាក់ជូនអភិបាលខេត្តតាកែវពិនិត្យនិងមានវិធានការ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថាចំពោះករណី នេះអភិបាលស្រុកត្រាំកក់បានចុះទៅធ្វើការស្រាវជ្រាវហើយប៉ុន្តែនៅមិនទាន់ធ្វើរបាយការណ៍បញ្ជូនមកលើកនៅឡើយទេ។

អភិបាលខេត្តតាកែវបានបញ្ជាក់យ៉ាងដូច្នេះថា “អភិបាលស្រុកត្រាំកក់ បានចុះទៅធ្វើការស្រាវជ្រាវហើយមិនទាន់ឃើញ ឲ្យរបាយការណ៍មកខ្ញុំ ។ យើងមិនទាន់មានរបាយការណ៍។ ខ្ញុំមិនទាន់ដឹងថា យ៉ាងម៉េចទេ”។

ចំណែកលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថា លោកបានចុះស្រាវជ្រាវរួចហើយប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិតជូនបានទេដោយរង់ចាំលោកធ្វើរបាយការណ៍ បំភ្លឺជូនអភិបាលខេត្តរួច ទើបអាចជូនព័ត៌មានបាន។ លោកបញ្ជាក់ថា “ចាំខ្ញុំរាយការណ៍ជូនអភិបាលខេត្តសិន បានខ្ញុំអាចបំភ្លឺជូនបានពីព្រោះខ្ញុំមិនអាចរាយការណ៍ទៅជូនខាងសារព័ត៌មានមុនដែលខ្ញុំរាយការណ៍ជូនអភិបាលខេត្តទេ ព្រោះខ្ញុំបានទៅពិនិត្យមើលហើយ”។

រីឯលោកឧត្តមសេនីយ៍ត្រី ហាត់ សុជាតិ ទទួលសាលាហ្វឹកហ្វឺកតេជោសែនជុំគីរីបានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពី ព្រឹកថ្ងៃទី២០ ខែកញ្ញាននេះថា “តាមមេប៉ុស្តិ៍ តាមគោលដៅរាយការណ៍មកខ្ញុំថា ដូចជាមានអភិបាលរងស្រុកត្រាំកក់ កាយចូលទៅដូចជាមិនទាន់ចូលដីសាលហ្វឹកហ្វឺនប៉ុន្មានទេ ហើយឲ្យមេ “គ” ខាងនឹងគេទៅចរចាសិនហើយមិនដឹង ដែរថាប្រជាពលរដ្ឋមិនសូវចេះច្បាប់ទៅធ្វើទាំងបំពានគួរតែខឹងគាត់ដល់យើងអ្នកចេះទៅធ្វើទាំងបំពានវាជារឿងរបស់ស្រុក និងខេត្ត ហើយបន្ទាប់ពីទទួលបានការរាយការណ៍ពីមេ “គ” ខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើបន្តដើម្បីសុំផែនការ គោលការណ៍”៕

ប្រភព​ : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here