មនុស្សម្នាក់បានស្លា ប់នៅកន្លែង ភ្លាមៗ ចំណែកម្នាក់ទៀតត្រូវបានដឹកយកទៅសង្គ្រោះ ដោយសារតែកំពុង បំពេញការងារស្រាប់តែបាក់ថ្មសង្កត់ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្រុមហ៊ុនកិនថ្ម (ឈ្មោះសាន យ៉ាង ម៉ាញ់នីង) ដែលស្ថិតនៅភូមិប្រិយ៍ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំង់ស្ពឺ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី០១. ឈ្មោះសុខ នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងស្យា ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាតៃកុងរថយន្ត (បណ្តាលអោយស្លា ប់នៅកន្លែងកើតហេតុភ្លាមៗ)។ និងទី០២.ឈ្មោះទឹម ចាន់ទីកថន ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិរំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាតៃកុងអ៊ិចស្ការ រងបួសធ្ងន់ ត្រូវបានក្រុមហ៊ុនជូនទៅពេទ្យ។
តាមរបាយការណ៍ដដែល នៅមុនពេលកើតហេតុគឺ អេស្កា កំពុងតែធ្វើការងារដូច សព្វមួយដង ដើម្បីកាយយកថ្ម ដាក់លើរថយន្ត ស្រាប់តែ បាក់ថ្មបណ្តាលឲ្យធ្លាក់ អេស្កា មកក្រោមសង្កត់ មនុស្សម្នាក់ស្លា ប់ និងម្នាក់ទៀតសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ៕