សូមបង្កើនការប្រុងប្រយ័ត្ន! អាជ្ញាធរក្រុងប៉ោយប៉ែត ជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្រោយទឹកជំនន់ឡើង

0
31

ខេត្តបន្ទាយមានជ័យ: កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ដោយពិនិត្យឃើញថាភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតខ្លាំង បណ្តាលឱ្យជន់លិចលំនៅឋាននិងផ្លូវមួយចំនួនក្នុងក្រុង ព្រមទាំងជំនន់ទឹកតាមអូរព្រំដែនឡើងខ្ពស់បណ្តាលឱ្យលិចលំនៅឋាន រហូតឈានដល់ជម្លៀសប្រជាពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព ទោះបីអាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំងសហការគ្នា ខិតខំបើកកាយមុខទឹកយ៉ាងណាក៏ដោយ ទឹកនៅតែពុំអាចស្រកបានលឿនដដែល ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ មេត្តាបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងជាពិសេសសូមមើលថែទាំងកូនតូចៗ ព្រមទាំងត្រួតពិនិត្យភ្លើងអគ្គីសនីឲ្យបានម៉ត់ចត់ ដើម្បីចៀសផុតពីហានិភ័យដោយប្រការណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here