លោក បៃដិន ស្នើឱ្យមានកិច្ចចរចាជាមួយលោក ម៉ាក្រុង អំពីរឿងនាវាមុជទឹក

0
24

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យមានកិច្ចចរចាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជួសជុលជម្លោះ ទាក់ទងនឹងកិច្ចសន្យានាវាមុជទឹក បង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។ ការប្រកាសនេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានច្រានចោលការចោទប្រកាន់របស់បារាំង ដែលថា ទីក្រុងកង់បេរ៉ាបានកុហកអំពីគម្រោងលុបចោលកិច្ចសន្យាទិញនាវាមុជទឹករបស់បារាំង ដោយនិយាយថា លោកបានលើកឡើងពីកង្វល់ជុំវិញកិច្ចព្រមព្រៀងនេះ កាលពីប៉ុន្មានខែមុន។ ការសម្រេចចិត្តរបស់អូស្រ្តាលីក្នុងការរុះរើកិច្ចព្រមព្រៀងជាមួយបារាំង ដើម្បីគាំទ្រដល់នាវាដែលបំពាក់ដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក បានបង្កឱ្យមានកំហឹងនៅទីក្រុងប៉ារីស ដោយលោក ម៉ាក្រុង បានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោន មកបំភ្លឺពីសកម្មភាពដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បាននិយាយកាលពីថ្ងៃអាទិត្យថា នឹងមានការសន្ទនាតាមទូរស័ព្ទរវាងលោក Biden និងលោក Macron “នៅប៉ុន្មានថ្ងៃខាងមុខនេះ” តាមសំណើរបស់ប្រធានាធិបតីអាមេរិក។ លោក Macron នឹងសួរប្រធានាធិបតីអាមេរិកដើម្បីសុំការបំភ្លឺ បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងការពារជាតិអាមេរិក-អូស្រ្តាលី-អង់គ្លេស ដែលជំរុញឱ្យទីក្រុងកង់បេរ៉ាលុបចោលកិច្ចសន្យាដ៏ធំ សម្រាប់នាវាមុជទឹកបារាំងប្រើម៉ាស៊ូត-អគ្គិសនី។ លោក ម៉ូរីសុន បានទទូចថា លោក និងរដ្ឋមន្ត្រីរបស់លោក មិនបានលាក់បាំងពីបញ្ហាជាមួយនាវាបារាំងទេ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា យើងបានធ្វើការសម្រេចចិត្ត ដោយផ្អែកលើផលប្រយោជន៍ជាតិ ជាយុទ្ធសាស្ត្ររបស់យើង»។ កិច្ចសន្យារបស់បារាំងក្នុងការផ្គត់ផ្គង់នាវាមុជទឹកធម្មតាដល់អូស្ត្រាលីមានតម្លៃ ៥០ ពាន់លានដុល្លារអូស្រ្តាលី (៣៦.៥ ពាន់លានដុល្លារអាមេរិក ឬ ៣១ ពាន់លានផោន) នៅពេលចុះហត្ថលេខាកាលពីឆ្នាំ២០១៦ ។ លោក ម៉ូរីសុន និយាយថា លោកយល់ពីការខកចិត្តរបស់បារាំង ប៉ុន្តែ «ខ្ញុំមិនសោកស្តាយចំពោះការសម្រេចចិត្តដាក់ផលប្រយោជន៍ជាតិអូស្ត្រាលីជាអាទិភាពនោះទេ»៕ (AFP ថ្ងៃទី១៩ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here