អាជ្ញាធរស្រុកក្រូចឆ្មារចុះ បង្ក្រាបទល្មើសនេសាទ បានមួយចំនួនធំ

0
367

ខេត្តត្បូងឃ្មុំៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងចម្រុះស្រុកក្រូចឆ្មារ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយរឹបអូសបានលបស្បៃមុង នៅចំណុចបឹងចំណាក្រោយភូមិទី៦ ឃុំព្រែកអាជី និងចំណុចខាងលិចបឹងគូរ ព្រុំប្រទល់ឃុំស្វាយឃ្លាំង ក្រោយភូមិទួលសម្បត្តិ ឃុំប៉ើស២ ។ ជាលទ្ធផលបង្ក្រាបបាន លបស្បៃមុង ព្រួល
លបស្បៃមុង លបយាំងកាវ ចាក់លែងកូនត្រីបានមួយចំនួនធំ ។
លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះ បានរឹបអូសវត្ថុតាងល្មើស រួមមានៈ លបស្បៃមុងបាន ចំនួន64វង់ និងព្រួលប្រវែងសរុបចំនួន1920ម៉ែត្រ ។ លបយាំងកាវសរុប1វង់ និងព្រួលប្រវែង190ម៉ែត្រ ។
ហើយនៅចំណុច ទួលត្រាច ឃុំទួលស្នួល ដោយឃាត់ចាប់លូស្បៃមុងបានចំនួន៥មាត់ រួមផ្សំដោយរបាំងស្បៃមុងប្រវែង៣៩៥ម បង្កោលចំរឹងចំនួន-៨៩ដើម ចាក់លែងកូនត្រីចំនួន-៤៥Kg(ស្មើ០១ករណី) ។
លោក អភិបាលបានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃដដែល ក្រុមការងារបានចុះដល់ចំនុចទួលរការឃុំទួលស្នួលឃាត់ចាប់បានលូស្បៃមុងចំនួន០៤មាត់រួមផ្សំដោយរបាំងស្បៃប្រវែង-៣៣០មបង្កោលចំរឹងចំនួន-៧៦ដើម ចាក់លែងកូនត្រីចំនួន-៥៤គីឡូគ្រាម នឹងទូកស្មាច់ទំហំ(៩”២ម×១ម×០’០៥ម)ចំនួន០១គ្រឿងនឹងមាស៉ីន០១គ្រឿង ,អាគុយ៩០អំពែចំនួន០២ គ្រឿង’ទូកឈើទំហំ(៨ម×១ម×០’០៤ម) ចំនួន០១គ្រឿង ម៉ាស៉ីន០១គ្រឿង(០១ករណី) ។ សរុប បង្រ្កាបបាន ៨៨មាត់ លបស្បៃមុង ,របាំងស្បៃមុង ប្រវែង ២៩២៥ម , បង្គោលចំនួន ១៤០៣ដើម ,ទូក ម៉ាស៊ីន២គ្រឿង និងអាគុយចំនួន២គ្រឿង ៕
សាន វិឡែម ២០.៩.២០២១

 

LEAVE A REPLY

Please enter your comment!
Please enter your name here