ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈជាសះស្បើយសរុប៦០១៩នាក់

0
35

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ។

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឲ្យដឹងថា សេចក្តីប្រកាសថ្ងៃនេះជាករណីអ្នកជំងឺជាសះស្បើយ «សរុប៦០១៩នាក់»។ សម្រាប់ជាអ្នកជាសះស្បើយថ្ងៃនេះមានចំនួន «២២៨នាក់»។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,៩៧១នាក់, អ្នកជាសះស្បើយចំនួន ៦,០១៩នាក់ និងអ្នកស្លាប់ចំនួន១១០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here