ប្ដី​ស្រវឹងស្រា កាប់​ប្រពន្ធ ស្លាប់ ហើយរ​ត់ទៅ​កាប់​មនុស្ស ២ នាក់​ទៀត ឱ្យ​របួសធ្ងន់ នៅ​ស្រុក​ជីក្រែង​

0
520

សៀមរាបៈ បុរស​ម្នាក់ បាន​កាប់​ប្រពន្ធ​របស់ខ្លួន យ៉ាង​ព្រៃផ្សៃ បណ្ដាលឱ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ហើយ​បន្ទាប់មក បានរ​ត់ទៅ​កាប់​មនុស្ស ២ នាក់​ទៀត បណ្តាលឱ្យ​របួស ក្រោយពី​បុរស​នេះ បាន​ផឹកស្រា ស្រវឹង​ជោកជាំ​។ ករណី​ហិង្សា​ដ៏​ឃោរឃៅ​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​នគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​និយាយ​ឱ្យដឹង នៅ​ព្រឹក​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ថាៈ ឃាតកម្ម​នេះ បង្ក​ឡ់ង​ដោយ​ជនសង្ស័យ ឈ្មោះ ឆែម ទក់ អាយុ ៣២ ឆ្នាំ​។ ចំណែក ប្រពន្ធ​ឈ្មោះ សាន់ ចាន់ អាយុ ២៧ ឆ្នាំ ត្រូវ​ប្តី​កាប់​ចំនួន ២ ពូថៅ ចំ​ខាងក្រោយ​ក្បាល និង​ក្រោម​ត្រចៀក ខាងឆ្វេង ១​ពូថៅ បណ្តាលអោយ​ស្លាប់ នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បាន​រត់​ចេញពី​កន្លែងកើតហេតុ ហើយ​បាន​ជួបនឹង​ឈ្មោះ ម៉ុ​ន នៅផ្ទះ​ក្បែរ​គ្នា ក៍បាន​កាប់​ទៅលើ​ឈ្មោះ ម៉ុ​ន តែ​គេចផុត ក៏ត្រូវ​ចំ ក ឈ្មោះ ខៀន សុខា​ន់ ភេទ​ស្រី អាយុ ៣០ ឆ្នាំ ១​ពូថៅ បណ្ដាលអោយ​របួសធ្ងន់​។ បន្ទាប់មក ជនសង្ស័យ​នោះ គ៏​បាន​កាប់​ទៅលើ ឈ្មោះ ខៀន ឆាត ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជា​ប្អូនស្រី ត្រូវ​ដៃ​ខាងឆ្វេង ១ ពូថៅ បណ្ដាលអោយ របួស​ទៀត​។ ចុងក្រោយ ជនសង្ស័យ បាន​រត់គេចខ្លួន បាត់ស្រមោល​តែម្តង ដោយ​សមត្ថកិច្ច កំពុង​តាម​ចាប់​៕ប្រភព :រស្មីកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here