រដ្ឋបាលគយចិនបានប្រកាសនៅថ្ងៃអាទិត្យនេះ បញ្ឈប់ការនាំចូលផ្លែទាបនិងផ្លែជម្ពូ ពីកោះតៃវ៉ាន់ ដោយគ្មានកាលកំណត់ ចាប់ពីថ្ងៃទី២០កញ្ញានេះតទៅ ព្រោះសមត្ថកិច្ចចិនបានរកឃើញមានសត្វល្អិតនៅជាមួយផ្លែឈើនាំចូលទាំងពីរនេះជាបន្តបន្ទាប់។
ចំណែកតៃវ៉ាន់បានតបតវិញភ្លាមថាប្រសិនណាការចចារនាំចូលឡើងវិញមិនបានសម្រេច តៃវ៉ាន់នឹងប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកWTO.៕