នៅតែមានជនព្រហើនទៀត..ឃាត់ខ្លួនមេខ្យល់នាំពលករទៅថៃ២នាក់

0
52

មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន មេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងចម្រុះខូចជើងតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នាក់ ក្នុងនោះប្រុសចំនួន៥នាក់ ស្រីចំនួន៤នាក់ និងកុមារចំនួន១នាក់ ត្រង់ភូមិសាស្ត្រ ចំណុចស្ពានបី ភូមិ អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម កម្លាំងចម្រុះដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ក្នុងនោះមានកម្លាំងប៉ូលីសការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅម៉ោង៧.០០ ព្រឹកថៃ្ងទី៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ប្តីប្រពន្ធ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំរៀងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ ភោគ ផឿន (ហៅនាង) ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២. ឈ្មោះ សៅ ធី ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅ មិនពិតប្រាកដ បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ចំណែកឯពលករទាំង១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកកំរៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here