ទីបំផុត! រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឆ្លើយតបទៅសម្តេចតេជោ បញ្ហាមន្ត្រីហាមពលរដ្ឋកា.ប់​ពពែ យក​សាច់ ដោយថា….

0
143

ដូចប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ យោងតាមការបង្ហោះសារនៅលើហ្វេសបុកផេចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា: តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ?

តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយស.ម្លា.ប់.ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។

ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិ.ស.ម្លា.ប់.សត្វយកសា.ច់ទទួលទានហើយតម្រូវអោយសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ។

LEAVE A REPLY

Please enter your comment!
Please enter your name here