ពលរដ្ឋ​​ស្នើ​អាជ្ញាធរ​ជួយ​មើល​ ចូល​ចាក់វ៉ាក់សាំង ផ្ញើ​ម៉ូតូ ១គ្រឿង ២០០០រៀល រថយន្ត ៥០០០រៀល

0
23

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ សូមស្នើទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាចុះជួយពិនិត្យមើលនៅកន្លែងផ្ញេីម៉ូតូនៅចំណុចខាងមុខ មន្ទីរពេទ្យបង្អែកដង្កោ ដែលបានយកតម្លៃថ្លៃផ្ញើម៉ូតូ ១គ្រឿង ចំនួន ២០០០ រៀល និងរថយន្ត ១គ្រឿង ចំនួន ៥០០០រៀល។

រយះពេល ២ថ្ងៃមកហើយ គឺកាលពីថ្ងៃទី១៧ និង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ ដែលប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខណ្ឌដង្កោ​ រាជធានីភ្នំពេញ បាននាំកូន ក្មួយ ចៅ របស់គាត់ដែលមានអាយុចាប់ពី ៦ឆ្នាំទៅដល់ ១២ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងជាលើកទីមួយនៅមន្ទីរពេទ្យបង្អែកដង្កោ ចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តែផ្ទុយទៅវិញចំពោះកន្លែងផ្ញេីម៉ូតូនៅមុខមន្ទីរពេទ្យបង្អែកដង្កោបានយកថ្លៃម៉ូតូ ១គ្រឿងតម្លៃ ២០០០រៀល និងរថយន្ត ១គ្រឿង តម្លៃ ៥០០០រៀល ដែលធ្វើឲ្យពួកគាត់មានការហួសចិត្ត និងងឿងឆ្ងល់យ៉ាងខ្លាំង ដូច្នេះហើយពួកគាត់បានស្នើសុំដល់អាជ្ញាធរខណ្ឌដង្កោ​ មេត្តាចុះទៅត្រួតពិនិត្យនៅកន្លែងផ្ញេីម៉ូតូនៅមុខមន្ទីរពេទ្យបង្អែកដង្កោនេះផងកុំឱ្យពួកគាត់យកថ្លៃហួសហេតុពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here