អស្ចារ្យណាស់! ក្បួនដំរីនគរខ្មែរជាច្រើនក្បាល បានធ្វើដំណើរទៅទីក្រុងបាងកក នគរសៀម ក្នុងបេសកកម្មរំដោះព្រះញាតិវង្សព្រះបាទនរោត្តម

0
45

នៅចុងរាជព្រះបាទអង្គដួង ព្រះបាទនរោត្តម ដែលមានឈ្មោះក្រៅថា អង្គវត្តី ជាព្រះមហាឧបរាជ (The Second King) បានយាងមាតុភូមិនិវត្តន៍មកពីក្រុងបាងកកមកក្រុងឧត្តុង្គ។ នៅឆ្នាំ១៨៦០ អ្នកស្រាវជ្រាវជនជាតិបារាំង Henri Mouhot បានចូលគាល់ហ្លួងនរោត្តមនៅក្នុងព្រះរាជដំណាក់ក្នុងព្រះបរុមរាជវាំង ក្រុងឧត្តុង្គ។ លោកមូហតបានសរសេររៀបរាប់ដូច្នេះថា៖

«ក្សត្រាវ័យក្មេង ២៦ព្រះវស្សាអង្គនេះជារាជទាយាទដែលនឹងឡើងគ្រងរាជពីបន្តពីបិតាព្រះអង្គ។ ព្រះបិតាព្រះអង្គ (ព្រះបាទអង្គដួង) ឡើងគ្រងរាជដោយសារមហាក្សត្រសៀម (who owes his thrones to the King of Siam) និងត្រូវមហាក្សត្រសៀមហាមមិនឱយចាកចេញពីនគរខ្មែរឡើយ។ ដើម្បីធានាភក្តីភាពរបស់ព្រះបាទអង្គដួងចំពោះមហាក្សត្រសៀម បុត្រារបស់ព្រះអង្គមួយ ឬពីរអង្គត្រូវសៀមឃាំងទុកជាចំណាត់ខ្មាំងនៅសៀម។

ហេតុដូច្នេះហើយ ក្សត្រាវ័យក្មេងរូបនេះច្បាស់ជាគង់នៅធំដឹងក្តីនៅបាងកក ហើយសិក្សារៀនសូត្រពីការដឹកនាំស្រុក​ទេស (art of government) នៅទីនោះដោយឥតសង្ស័យឡើយ។ ព្រះអង្គត្រូវសៀមឃាំងទុកនៅស្រុកសៀម មិនឱយយាង​ត្រឡប់​មកនគរខ្មែរវិញលុះត្រាតែព្រះអង្គអាចបញ្ជាក់ពីព្រះទ័យស្មោះត្រង់ គោរព ព្រមចំណុះ និងបញ្ជូនសួយសារអាករទៅឱយរាជវង្សសៀម។»

នៅពេលព្រះបាទអង្គដួងសោយទីវង្គតទៅ ព្រះបាទនរោត្តមក៏ឡើងគ្រងរាជបន្តពីព្រះបិតា ហើយក៏ស្ថិតនៅក្រោមគំនាមរបស់មហាក្សត្រ​សៀម​ដែរ។ មន្ត្រីយោធាបារាំងនានាដែលបានចូលមកគាល់ព្រះអង្គនៅក្រុងឧត្តុង្គដើម្បីពិភាគ្សារឿងសុំបារាំងធ្វើអាណាព្យាបាល​នគរខ្មែរ ទាំងប៉ុន្មាន បានសរសេរថាមានមន្ត្រីសៀមជាច្រើននៅអមជុំវិញព្រះមហាក្សត្រ។

មិនខុសពីព្រះបិតាព្រះអង្គឡើយ ដើម្បីធានាភក្តីភាពព្រះបាទនរោត្តម មានព្រះអង្គម្ចាស់ និងព្រះនាងខ្មែរជាច្រើនអង្គដែលមហាក្សត្រសៀមឃាំងទុកនៅបាងកក។ នគរកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៨៦៤។ នៅឆ្នាំ១៨៦៦ ព្រះបាទនរោត្តមបានលើករាជធាមកក្រុងភ្នំពេញ។ នៅចុងឆ្នាំ១៨៧០ រាជការបារាំងបានតែងតាំងលោក Jules Brossard De Corbigny ជាតំណាងបារាំងនៅកម្ពុជា។

ដើម្បីទទួលបានឯករាជ្យពេញលេញពីបាងកក ព្រះអង្គម្ចាស់ និងព្រះនាងខ្មែរដែលជាប់នៅបាងកកទាំងឡាយត្រូវតែដោះលែង។ លោក Jules Brossard De Corbigny ត្រូវតែងតាំងជាអ្នកដឹកនាំបេសកកម្មផ្លូវទូតស្វែងរក និងរំដោះព្រះញាត្តិវង្សទាំងឡាយនៅក្រុងបាងកក។ ក្បួនដំណើររបស់បេសកកម្មនេះបានចេញដំណើរពីក្រុងព្រៃនគរ ឬសាយហ្គននៅថ្ងៃទី១ ខែមករា ឆ្នាំ១៨៧១ ដែលមានដំរី៦៨ក្បាល។ ទីបំផុត​ នគរទាំង២បានយល់ព្រមនឹងគ្នា។ នារដូវប្រាំង​ ឆ្នាំ១៨៧១​ ព្រះបាទនរោត្តមបានបញ្ជូនក្បួនហែ​ មានដំរីជាច្រេីនក្បាលទៅកាន់ក្រុងបាងកក​ ដឹកនាំដោយនាម៉ឺនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាម្នាក់​ ទៅទទួលយកព្រះអង្គម្ចាស់​ និងព្រះនាងទាំងឡាយពីនគរសៀមវិញ នេះបើយោងតាមប្រភពពីលោក Saosekharith Huot៕ ប្រភព៖ Sabay news
ខាងក្រោមជារូបតំណាងក្បួនដំរីរបស់ខ្មែរនាសម័យមុន៖

LEAVE A REPLY

Please enter your comment!
Please enter your name here