ស្ទើតែពុំជឿទាល់តែសោះថា នៅលើលោកនេះមានមនុស្សដែលមានអាយុវែង រហូតដល់ទៅ ២៥៦ ឆ្នាំ។ តើអ្នកធ្លាប់លឺឈ្មោះ Li Ching-Yuen ដែររឺទេ ?
គាត់គឺជាបុរសដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក ដែលនៅរស់រានមានជីវិតនៅឡើយ។យោងតាមកំណត់ត្រាពិភពលោក បានធ្វើការកត់ត្រាថាលោកតា Mbah Gotho ដែលមានអាយុ ១៤៥ ឆ្នាំ គឺជាមនុស្សដែលមាន អាយុវែងជាងគេ ប៉ុន្តែនៅមានមនុស្សដែលមាន អាយុច្រើនជាងនេះទៀត។ លោកតា Li Ching-Yuen រស់នៅប្រទេសចិន ត្រូវបានគេដឹងថា ជាមនុស្សដែលមានអាយុវែងបំផុតគឺ ២៥៦ ឆ្នាំ ហើយនៅមានជីវិតរស់នៅឡើយទេ ស្តាប់ទៅពិតជាមិនគួរអោយជឿទាល់តែសោះ ព្រោះកម្រនឹងមានមនុស្សដែលមានអាយុ ១០០ ឆ្នាំណាស់ ចុះទំរាំ ២៥៦ ឆ្នាំ។
លោកតា Li Ching-Yuen បានចាប់ផ្តើមធ្វើការជា គ្រូឳសថបុរាណ តាំងពីអាយុជាង ១០ ឆ្នាំម្ល៉េះ គាត់បានប្រមូលឳសថបុរាណដូចជា lingzhi goji berry យិនស៊ិនព្រៃ he shoo wu ហើយនឹង gotu kola ហើយនឹង ឳសថបុរាណផ្សេងទៀត ដែលបេះមកពីជួរភ្នំនៅប្រទេសចិន។ គាត់ក៏បានធ្វើដំណើរទៅកាន់ Kansu Sansi Tibet Annam Siam និង Manchuria ដើម្បីដើរប្រមូលឳសថបុរាណផងដែរ។ គាត់ដឹងអំពីលក្ខណៈសម្បត្តិផ្សេងៗនៃឳសថ និងដឹងពីវិធីដែលធ្វើអោយអាយុវែង។