ស្វែងយល់អំពីវិធានសំខាន់ៗដែលត្រូវអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា

0
207

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ គឺជាការងារអាទិភាព ដោយបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពយ៉ាងខ្លាំងទៅលើវិធានការដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន, ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ, ការខិតខំជួយ ឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក, ការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងសេចក្តីសម្រេច សេចក្តីណែនាំមួយចំនួនទៀត។

លើមូលដ្ឋាននេះ វិធានការសំខាន់ៗដែលត្រូវអនុវត្តរួមមាន៖ ការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញចូល និងឆ្លងកាត់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ , បិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ ,​ ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស, រឹតត្បិត ឬហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្សដែលអាចបណ្តាឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ , ហាមឃាត់ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ , ការបម្រាមគោចរ, កំណត់ និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកជំងឺកូវីដ១៩ដោយយកសំណាកទៅវិភាគ ពង្រឹងការធ្វើចត្តាឡីស័ក និងការព្យាបាល , ពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេសវិធានការ”៣ការពារ និង៣កុំ ” ។ល។ ព្រមទាំងបានបែងចែកភូមិសាស្រ្តបិទខ្ទប់ជាបី គឺតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ទៅតាមភូមិសាស្រ្តនិងតាមកម្រិតនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here