នេះជាប្រវត្តិ អគារ ប៊ូឌិញ “ស” ក្នុងខ្សែភាពយន្តខ្មែរ ដែលបានទទួលបានពានរង្វាន់ ​មហោស្រពភាពយន្តលំដាប់ពិភពលោក

0
105

ប៊ូឌីញ ជាឈ្មោះខ្សែភាពយន្តមួយរបស់កម្ពុជា ដែលទទួលបានពានរង្វាន់ មហោស្រពភាពយន្ត Venice លើកទី៧៨ របស់ប្រទេសអ៉ីតាលី កន្លងទៅថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ តួសម្តែង នៅក្នុងខ្សែភាពយន្ត លោក ឈុន ពិសិដ្ឋ ក៏ទទួលបានពាន រង្វាន់អ្នកសម្តែងឆ្នើម ផងដែរ។ នេះជាខ្សែភាពយន្ត បង្ហាញពីខ្សែជីវិតមិត្តភក្តិ៣នាក់ ដែលត្រូវបែកគ្នា ក្រោយអគារ ដែលពួកគេស្នាក់នៅត្រូវ វា ម្ទេ ចោល រីឯពលរដ្ឋក្នុងតំបន់នោះ ត្រូរុះវរើចេញ។ ក្តីស្រមៃរបស់ពួកគេទាំង៣ ត្រូវបានរ លា ដោយសារតែការបា ត់ ង់ លំនៅដ្ឋានភ្លាមៗ។

យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ន អគារ ប៊ូឌិញដ៏ចំណាស់មួយនេះ លែងមានរូបរាងនៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែភាពគួរឲ្យចាប់អារម្មណ៍នៅតែមាន ពេលដែលមនុស្ស នាំគ្នានិយាយឡើងវិញ ពីអគារដែលមានជាច្រើនជាន់ នៅកណ្តាលទីក្រុងដែលមានទីតាំង នៅតាមដងទន្លេបាសាក់។ អគារនេះ ត្រូវបានរចនាឡើងដោយ ស្ថាបត្យករកម្ពុជា លោក លូ បានហាប់ និងស្ថាបត្យកររុស្ស៊ី លោក ក្លាឌឺបៀបូឌានង្គ័ ត្រូវបានត្រួតពិនិត្យដោយ ឯកឧត្តម វណ្ណ ម៉ូលីវណ្ណ និងដាក់សម្ពោធឲ្យប្រើប្រាស់ នៅឆ្នាំ១៩៦៣។

នៅចន្លោះឆ្នាំ១៩៥៣ និង ១៩៧០ ចំនួនប្រជាពលរដ្ឋ នៅក្នុងទីក្រុង បានកើនឡើង ដល់ទៅ៣ដង ក្នុងចំនួនពី ៧ម៉ឺន៤ពាន់នាក់ ទៅមួយលាននាក់ ដែលធ្វើឲ្យមានតម្រវការជាបន្ទាន់មួយ សម្រាប់ដំណោះស្រាយលំនៅដ្ឋានសម្រាប់ការរស់នៅរបស់ពលរដ្ឋ។ អគារប៊ូឌិញជាអគារមួយក្នុងចំណោមអគារជាច្រើន ដែលត្រូវបានលេចរូបរាង ដើម្បីដោះស្រាយភាពបន្ទាន់នៃការខ្វះខាតលំនៅឋានរបស់ពលរដ្ឋ។ អគារនេះ មានបន្ទប់ស្នាក់នៅចំនួន៤៦៨ រស់នៅតាមបែបសម័យទំនើប ដែលមានច្រើនជាន់ សម្រាប់ប្រជាជនថ្នាក់កណ្តាល និងថ្នាក់ទាប។

សំណង់ដែលបានសាងសង់នៅក្នងគម្រោងបណ្តោយទន្លេបាសាក់មានដូចជា អគារប៊ូឌិញ ” ,ពហុកីឡដ្ឋាន អូឡាំពិក និងមហោស្រពិព័រណ៍ចតុមុខ និងអគារផ្សេងទៀតដែលត្រូវបានគ្រោងទុក ប៉ុន្តែមិនដែលបានដឹងរួមមាន សារមន្ទីសម្រាប់បូជនីយកិច្ចឯករាជ្យ សាលាសិល្បៈតន្ត្រីរបាំបុរាណ សាលាសាធារណការ ការិយាល័យទេសចរណ៍ វិចិត្រសាល និងសណ្ឋាគារអន្តរជាតិ។

យ៉ាងណាមិញ ដោយសារតែសភាព ទ្រុ ទ្រោ នៃសំណង់អគារ អគារចំណាស់មួយនេះ ក៏មិនបានមានវត្តមាននៅក្នុងប្រទេសកម្ពុជាទៀតដែរ អគារនេះត្រូវបានរុះរើ តាំងពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ មកម្ល៉េះ ប្រភព៖ Sabay news

LEAVE A REPLY

Please enter your comment!
Please enter your name here