កូវីដ១៩ផ្ទុះឆ្លងរាលដាល! តំបន់ភូមិសាស្ត្រ និងសង្កាត់មួយចំនួនក្នុងខេត្តសៀមរាប ត្រូវប្រកាសដាក់ជាតំបន់ក្រហម

0
190

សៀមរាប៖ នៅរសៀលនេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចកំណត់ជាតំបន់ក្រហមនៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្ដោះអាសន្ន រយៈពេល (មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតមានការចេញសេចក្តីសម្រេច ជាថ្មី។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here