សម្តេច តេ ជោ ហ៊ុន សែន អញ្ជើញ បើក យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ ១៩ ជូន កុមារ អាយុ ៦ ឆ្នាំ ដល់ ក្រោម១២ឆ្នាំនិងបើកយុទ្ធនាការដូសជំរុញជូនប្រជាពលរដ្ឋ

0
89

ភ្នំពេញ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា នៅ ព្រឹក ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ បាន អញ្ជើញប្រកាស បើក យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ ១៩ ជូន ដល់ កុមារ អាយុ ចាប់ពី៦ ឆ្នាំ ដល់ ក្រោម១២ ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញជូនប្រជាពលរដ្ឋ។

ពិធី បើក យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ ១៩ ជូន កុមារ អាយុ ឆ្នាំ ដល់ ក្រោម ១២ ឆ្នាំ នឹងធ្វើ ឡើង នៅ វិមាន សន្តិភាពទីស្តីការ នាយករដ្ឋមន្ត្រី ជាមួយនឹង ការប្រកាស បើក យុទ្ធ ការចាក់ វ៉ាក់សាំង នេះសម្តេច តេ ជោ ហ៊ុន សែន នឹងធ្វើ សន្និសីទសារព័ត៌ មាននៅ ទីនោះ ផងដែរ

មុនពិធីសន្និសីទកាសែតសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញនាំចៅរបស់សម្តេចដែលមានអាយុពី៦ ឆ្នាំ ដល់១២ ឆ្នាំ ចាក់វ៉ាក់សាំងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋ មន្រ្តី ជាមួយនឹងកូនចៅរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ

សម្តេច តេ ជោ ហ៊ុន សែន បានចាប់ផ្តើមសន្និសីទសារព័ត៌មានដោយបានលើកឡើងអំពីសភាពការណ៍ការរាតត្បាតនៃមេរោគកូវីដ១៩ ដែលមិនទាន់មានការស្រាតស្រាន នៅឡើយ ។សម្តេចក៏បានលើកឡើងអំពីស្ថានភាពដែលមានការឆ្លងកូវីដ១៩ ទៅលើកុមារដែលមានអាយុពី២ ឆ្នាំឡើងនៅក្នុងប្រទេសសឹង្ហបុរី សម្តេចក៏បានលើកឡើង ពីប្រទេសមួយចំនួនដែលបានកំពុងចាក់វ៉ាក់សាំងទៅលើកុមារអាយុពី៦ ឆ្នាំឡើង សម្តេចតេជោ ហ៊ុន សែន បានបន្តថាតាមការសិក្សាស្រាវជ្រាវអាចឲ្យយើងអាចចាក់វ៉ាក់ សាំងទៅលើកុមារអាយុពី ឆ្នាំ ដល់ ១២ ឆ្នាំ បានដោយសុវត្តិភាព ជាមួយវ៉ាក់សាំងស៊ីណូវ៉ាក់

សម្តេច បាន គូសបញ្ជាក់ ថា កុមារ អាយុ ចន្លោះ ពី ឆ្នាំ ទៅ ១២ ឆ្នាំនេះមាន ចំនួន ប្រមាណ លាន សែន នាក់ សម្តេច តេជោ បាន បន្តថា ការចាក់ វ៉ាក់សាំង ជូន ដល់ កុមារ អាយុ ចន្លោះ ពី ឆ្នាំទៅ ១២ ឆ្នាំនេះ គឺ ដើម្បី បង្កើត ភាពស៊ាំ ក្នុងសង្គម ឱ្យកាន់តែ ធំ ដែល អាច ឈានទៅ បើក លំហរ សកម្មភាព ក្នុងសង្គម ឱ្យ កាន់តែ ទូលាយ ។សម្តេចតេជោបានបញ្ជាក់ វាជាការចាំបាច់ដែលតម្រូវឲ្យយើងត្រូវដើរមុនសភាពការណ៍មិនអាចឲ្យរឿងកើតមានហើយទើបយើងចាប់ផ្តើមធ្វើទេ ភាពស៊ាំក្នុងសហគមន៍វាមិនគ្រប់គ្រាន់ ហើយអ្វីដែល យើងបានធ្វើនៅពេលនេះគឺសំដៅទៅលើសិទ្ធិ៣ យ៉ាងរបស់កុមារ គឺសិទ្ធិរស់រានមានជីវិត ,សិទ្ធិទទួលបានការថែទាំសុខភាពនិង ទី៣.គឺសិទ្ធិទទួលបានការអប់រំ ដែលពួកគេ ត្រូវចូលសិក្សានៅថ្នាក់បឋមសិក្សាក្នុងចន្លោះអាយុ៦ឆ្នាំឡើងទៅ ហើយប្រសិនជាយើងមិនបានដោះស្រាយបញ្ហានេះទេ គឺវានឹងបាត់គ្រឹះសិក្សាពីថ្នាក់បឋមមុនឈានចូល អនុវិទ្យាល័យ ក្រៅពីសិទ្ធិទាំង៣ នេះវានៅមានចំណែកនៃការខិតខំរបស់យើងក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈយុទ្ធសាស្រ្តវ៉ាក់សាំងរបស់យើងដែលជំរុញភាព ស៊ាំរបស់យើងនៅក្នុងសហគមន៍ឲ្យកើនឡើងរហូតប្រមាណជាង ៨៥ ភាគរយ។ បើយើងចាក់ត្រឹមកម្រិត ១២ ឆ្នាំឡើងភាពស៊ាំរបស់យើងមានត្រឹម ៧៥ ភាគរយតែប៉ុណ្ណោះ កុំថាឡើភាពស៊ាំក្នុងសហគមន៍សូម្បីភាពស៊ាំក្នុងគ្រួសារមិនគ្រប់គ្រាន់ផង បើឳពុកម្តាយបានចាក់ហើយតែកូនៗមិនបានចាក់នោះ បានសេចក្តីថាផាពស៊ាំនៅក្នុងគ្រួសារ និមួយៗវមិនគ្រប់គ្រាន់ផង

សម្តេចបន្តថាយើងធ្វើបានបែបនេះដោយសារយើងមានបទិសោធន៍ដែលកំពុងធ្វើនៅទូទាំងប្រទេស និង យើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ សម្តេចបានលើកឡើង ថាសម្រាប់កម្ពុជាមានប្រជាជន១៦លាននាក់យើងឆ្លង១០ម៉ឺន វាប្រហាក់ប្រហែលនឹង០.១ភាគរយ ប៉ុន្តែក្រោមយើងនេះនៅម៉ាឌីវឆ្លងជាង៨ ម៉ឺននាក់ជាងខណៈប្រជាជន មាន ៥៥ម៉ឺននាក់ ដូចនេះវាមានចំនួនជាង ២០ភាគរយ ។ចំណែកប្រទេសចិនមានប្រជាជន១៤០០ លាននាក់កាត់មានចំនួនឆ្លងច្រើនជាងយើងតែវាមានចំនួនតិចណាស់ បើប្រៀបធៀបចំនួនប្រជាជនសរុប អាស៊ានបានដាក់ចេញនូវបញ្ហាប្រឈមជាច្រើននៅព្រុយណេមានមនុស្សឆ្លងនិងមនុស្សស្លាប់ច្រើនខណៈដែលប្រទេសនេះមានប្រជាជន៤៤ម៉ឺននាក់ សម្រាប់កម្ពុជាយើងបានខិតខំប្រឹងប្រែងហើយតាំងពីខែកក្កដាមក ព្រឹត្តិការណ៍២០កុម្ភៈ បានគំរាមកំហែងដល់យើងយ៉ាងខ្លាំងជាពិសេសព្រឹត្តិការណ៍ Deltaដែលឆ្លងតាំងពីខែកក្កដា មក យើងពិតជាមានការព្រួយបារម្ភណាស ក៏ប៉ុន្តែដោយមានកិច្ចសហការណ៍ជាមួយថៃរហូតដល់ពេលនេះមានពលករខ្មែរប្រមាណ៥. ម៉ឺននាក់បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ,រហូតដល់ពេលនេះនៅតាមមណ្ឌលចត្តា ឡីស័កតាមព្រំដែនគឺនៅមានត្រឹមតែជាង៧ពាន់នាក់ប៉ុណ្ណោះ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាពេលនេះកម្ពុជាមានវ៉ាក់សាំងក្នុងឃ្លាំង ,២៤៩,៧០០ដូសសម្រាប់ត្រៀមចាក់ជូនកុមារនិងផែនការចាក់វ៉ាក់សាំងដូសទី៣។ សម្រាប់ការបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ គឺចាប់ផ្តើមពីភ្នំពេញខេត្តកណ្តាល ខេត្តកោះកុងនិងខេត្តព្រះសីហនុដែលមានកុមារសរុប ជាង ៣សែននាក់នឹងត្រូវចាក់វ៉ាក់សាំងប្រមាណជាជាង ៧សែនដូស ប៉ុន្តែយើងមិនទាន់បានគិតវ៉ាក់សាំងដែល សល់នៅតាមបណ្តាលខេត្តទេ

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថាកម្ពុជាបានត្រៀមវ៉ាក់សាំង៩លានដូសចាក់ជូនពលរដ្ឋដូសទី៣នាពេលខាងមុខនេះដោយសម្តេចបញ្ជាក់ថានៅថ្ងៃទី២៤ កញ្ញា វ៉ាក់សាំងនឹងមកដល់កម្ពុជា ៣លានដូស, ៣លានដូសទៀតមកដល់នៅថ្ងៃទី២៦ ឬ២៧កញ្ញានិង ៣លានដូសដែលចិនផ្តល់ឱ្យក៏នឹងមកដល់ក្នុងពេលឆាប់ៗនេះ ផងដែរ សម្តេចបន្តថានៅសល់ពីប្រទេសអូស្រ្តាលីដែលបានសន្យាផ្តល់វ៉ាក់សាំងជាង ,៣លានដូស Pfizer ដល់កម្ពុជាតែមិនទាន់ច្បាស់ថាមកដល់ពេលណានោះទេសម្តេច មិនច្បាប់នោះទេ ប៉ុន្តែសង្ឃឹមថាអូស្រ្តាលីនឹងផ្តល់ឲ្យកម្ពុជា សម្តេចក៏បានបញ្ជាក់ផងដែរថាសម្រាប់យុទ្ធនាការចាក់លើកទី៣នឹងធ្វើឡើងចាប់ពីខែតុលាខាងមុខនេះដែល ធ្វើឡើងនៅរាជធានីភ្នំពេញ និង ខេត្តកណ្តាលមុន រួចទើបបន្តចែកចាយទៅតាមបណ្តាខេត្តដោយធ្វើជាដំណាក់ៗដូចដែលយើងបានចាប់ផ្តើមចាក់ដូសទី១ និង ទី២ដើម្បី រក្សាគម្លាតនៃការចាក់ពីដូសមួយទៅដូស

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរទាក់ទងដំណើរការចាក់វ៉ាក់សាំងដូសទី៤ ដែលបញ្ហានេះត្រូវសិក្សាមើលថាតើចាំបាច់ដែរឬទេ ប្រសិនជា ចាំបាច់ រាជរដ្ឋាភិបាលក៏នៅតែមានចំណែកទទួលខុសត្រូវក្នុងការចាក់ជូនកពលរដ្ឋនិងកម្មករ,តែសម្រាប់បុគ្គលិកក្រុមហ៊ុននោះថៅកែត្រូវជួយចេញថ្លៃ ចាក់វ៉ាក់សាំង ដើម្បី ជួយសម្រួលដល់ការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធការងារដែលត្រូវបន្តធ្វើនាពេលខាងមុខសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគណៈកម្មការប្រយុទ្ធប្រឆាំ ងកូវីដ១៩ សិក្សាតើក្មេងអាយុពី ទៅ ៦ឆ្នាំតើអាចចាក់ វ៉ាក់សាំងបានឬទេ បើមានសញ្ញាថាចាក់បានយើងមិនខ្លាចនឹងចំណាយប្រាក់កាសទិញវ៉ាក់សាំងចាក់ការពារកុមាររបស់យើងនោះទេ។ជាមួយនេះគណៈកម្មការចំពោះកិច្ច ចាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេសត្រូវរៀបចំយុទ្ធនាការវ៉ាក់សាំងចាក់ឲ្យកុមារអាយុ ឆ្នាំដល់ក្រោម ១២ ឆ្នាំនិងដូសជំរុញដល់ប្រជាជនទូទៅដែលមានអាយុពី១៨ ឆ្នាំឡើង និងកុមារ និង យុវវ័យចាប់ពី ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះសម្តេចបានណែនាំឲ្យលោក ឃួងស្រេង អភិបាលរាជ ធានីភ្នំពេញផ្តោតជាសំខាន់ទៅលើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអាទិភាពទទួលបានការចាក់វ់ាក់សាំងមុនដូច ជាអ្នករត់កង់បី អ្នកលក់ដូរនៅតាមផ្សារ អ្នកដឹកអាហារ ត្រូវតែបានទទួលការចាក់វ៉ាក់សាំងដូសទី មុន ដោយផ្ដល់អាទិភាពសម្រាប់អ្នកដែលមានហានិភ័យសម្រាប់ការឆ្លងនិងការចម្លងកម្មករក្រៅប្រព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅគណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ ត្រូវសម្របសម្រួលទទួលជាជំនួយឬទិញបន្ថែមដើម្បីបង្គ្រប់បន្ថែ យុទ្ធនាការទាំងពីរខាងលើ តម្រូវការរបស់យើងឥឡូវយើងយកគោលការណ៍បើចាក់ដុះមូលដ្ឋានហើយត្រូវទទួលបានដូសទី ដូច្នេះបើមាន១៣ លាននាក់យើងត្រូវការ ១៣ លានដូស និង វ៉ាក់សាំងមួយចំនួនបន្ថែមទៀតសម្រាប់ការខូចខាត

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ គឺជាមរតករបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល,ជាមរ តករបស់អង្គព្រះមហាក្សត្រនិងហ្លួងម៉ែវាជាមរតកធំណាស់ពិតមែនតែសម្តេចមានតួនាទីសម្រេចអ្វីៗទាំងអស់ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះគ្មានការគាំទ្រពីព្រះ មហាក្សត្រគ្មានការគាំទ្រពីហ្លួងម៉ែទេកិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះបែបនេះទេប៉ុន្តែព្រះអង្គបានប្រទានព្រះរាជទ្រព្យចូលរួមទិញវ៉ាក់សាំងចូលរួម ទិញមន្ទីរពេទ្យចូលរួមនៅដំណើរការនានាទាក់ទងនឹងបញ្ហាកូវីដ។អញ្ចឹងមរតកនេះជាមរតករបស់ប្រទេសជាតិយើងរបស់នៅក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី

សម្តេចបានបន្តថាប្រសិនបើយងចាក់វ់ាក់សាំងដល់កុមារចប់សព្ធគ្រប់គឺយើងបានទៅហួសពីសាំងហ្គាពួរដែលគ្រោងចាក់វ៉ាក់សាំងដល់កុមារនៅចុងឆ្នាំនេះ សម្តេចបន្តថាយើងមិនគិតថាទៅមុនឬក្រោយនោះទេ តែយើងចង់បញ្ជាក់ថាខ្មែរធ្វើបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងអប់រំនិងក្រសួងសុខាភិបាលនឹងអាជ្ញាធររាជធានីរៀបចំបើកសាលារៀនឡើងវិញដោយពិនិត្យទីតាំងនីមួយៗរៀបចំតាមវិធាន របស់សុខាភិបាលដែលនេះជាកិច្ចការដែលត្រូវបន្តធ្វើ សម្តេចតេជោ ហ៊ុន សែនក៏បានអរគុណប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងចលនាការពារកូវីដតាមរយៈការទទួ លវ៉ាក់សាំង

គិត ត្រឹម ថ្ងៃទី ១៦ ខែកញ្ញា អ្នក ដែល បាន ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ១៩ ទូទាំងប្រទេស ក្រុម ដែលមាន អាយុ ចាប់ ពី ១៨ ឆ្នាំឡើង , អ្នក ចាក់ ដូ ទី ចំនួន ៨០៥ ១០៩ នាក់ និង អ្នក ចាក់ ដូ ទី ចំនួន ៧៦៧ ៧៤០ នាក់ ស្មើនឹង ៩៨.០៥% នៃប្រជាជន គោលដៅ សរុប ១០ លាន នាក់ អ្នក ចាក់ ដូ ទី ចំនួន ៨០៦ ៧១៧ នាក់ កុមារនិង យុវវ័យ អាយុ ពី១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ អ្នក ចាក់ ដូ ទី ចំនួន ៧២១ ៩២៤ នាក់ និងអ្នក ចាក់ ដូ ទី ចំនួន ២៣៦ ៥៩៤ នាក់ ស្មើនឹង ៨៧.៥៤% នៃក្រុម គោលដៅ សរុប ជិត ០២ លាន នាក់ ប្រៀបធៀប នឹង ប្រជាជន សរុប ១៦ លាន នាក់ ស្មើនឹង ៧២.០៤%

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here