ប្រជាជននៅក្នុងតំបន់ក្រហមទាំង៤ខណ្ឌជាង៥០ម៉ឺនត្រូវទទួលវ៉ាក់សាំងទាំងអស់គ្នា

0
216

រយៈពេល៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ១៥ម៉ឺននាក់ហើយ។ គិតត្រឹម ថ្ងៃទី០៤ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៦,៨៦១នាក់ ស្រី ២៤,៦៥៧នាក់។ សរុប៤ថ្ងៃចាក់បានចំនួន ១៤៧,២១៨នាក់ ស្រី ៧៦,៩៥៧នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៣០,៩៩៦នាក់ ខណ្ឌដង្កោ ចាក់បាន ៣៥,០២៤នាក់ ខណ្ឌកំបូល ចាក់បាន ២៨,១៦០នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៥៣,០៣៨នាក់។ ប្រជាជនសរុបនៅក្នុងតំបន់ក្រហម ដែលត្រូវចាក់វ៉ាក់សាំងទាំង៤ខណ្ឌនេះ មានចំនួន៥២៥.៤៣៩នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here