សៀមរាប៖ នាពេលថ្មីៗនេះ អភិបាលខេត្តសៀមរាបក្រុងសៀមរាប បានធ្វើការប្រកាសថាក្រុងសៀមរាបនឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ មូលហេតុពលរដ្ឋមួយចំនួនមិន ចេះការពារខ្លួន នាំអោយឆ្លងកូវិដ១៩ដល់អ្នកដទៃ។
ដោយឡែក យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបង្ហោះមុននេះបន្តិចថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា មេត្តាការពារខ្លួន ជៀសឆ្ងាយពីជំងឺកូវីដ១៩ ដោយអនុវត្តវិធាន៣កុំ៣ការពារ ដោយមានទំនួលខុសត្រូវផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖