ការនាំចេញរបស់ជប៉ុនកើនឡើង ពីរខ្ទង់ សម្រាប់ខែសីហា

0
32

ការនាំចេញរបស់ជប៉ុនបានកើនឡើង ពីរខ្ទង់ នៅក្នុងខែសីហា ដែលនាំមុខដោយការនាំចេញឧបករណ៍ផលិតបន្ទះឈីប ទោះបីជាល្បឿននៃការធ្លាក់ចុះខ្លាំង ដោយសារតែផលប៉ះពាល់កាន់តែខ្លាំងនៃជំងឺកូវីដ១៩ នៅទូទាំងអាស៊ី។ ទិន្នន័យពាណិជ្ជកម្មនេះ ទំនងជាមិនអាចបំបាត់ការព្រួយបារម្ភ អំពីចក្ខុវិស័យសេដ្ឋកិច្ចជប៉ុន ដែលមិនទាន់ងើបឡើងវិញដល់កម្រិតមុនជំងឺរាតត្បាតនៅឡើយ បន្ទាប់ពីការដួលរលំនៃពាណិជ្ជកម្មពិភពលោក នៅត្រីមាសដំបូងនៃឆ្នាំ២០២០។ ក្រសួងហិរញ្ញវត្ថុបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញបានកើនឡើង ២៦,២ ភាគរយ ក្នុងខែសីហា បើប្រៀបធៀបទៅនឹងខែដូចគ្នា កាលពីឆ្នាំមុន ដែលជាការកើនឡើង ៦ខែជាប់ៗគ្នា នៃកំណើន ពីរខ្ទង់ ដោយសារតម្រូវការខ្លាំងសម្រាប់ឧបករណ៍ផលិតបន្ទះឈីប ពីអាមេរិក និងសហភាពអឺរ៉ុប សម្រាប់ការផលិតរថយន្ត។ កំណើននេះ គឺយឺតជាងកំណើន ៣៤,០ ភាគរយ ដែលក្រុមសេដ្ឋវិទូបានរំពឹងទុកនៅក្នុងការស្ទង់មតិ។ លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin បានមានប្រសាសន៍ថា “បញ្ហាឧបករណ៍អេឡិចត្រូនិកមានផលប៉ះពាល់ធំធេង ទៅលើការនាំចេញរថយន្ត”។ ខ្ញុំគិតថា វាទំនងជាប៉ះពាល់ដល់ការនាំចេញ យ៉ាងហោចណាស់ រហូតដល់ចុងឆ្នាំ ដោយសារការរាំងស្ទះដល់ការផ្គត់ផ្គង់គ្រឿងបន្លាស់នៅអាស៊ីអាគ្នេយ៍។ ខណៈពេលដែលអត្រានៃការចាក់វ៉ាក់សាំងកំពុងមានភាពប្រសើរឡើង ហើយការឆ្លងកូវីដ១៩ ប្រចាំថ្ងៃ ហាក់ដូចជាឡើងដល់កំពូល អ្នកវិភាគរំពឹងថា ប្រទេសជប៉ុននឹងឃើញកំណើនប្រចាំឆ្នាំ ១,២ ភាគរយ។ ទិន្នន័យបានបង្ហាញថា តាមទិសដៅការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន បានកើនឡើង ១២,៦ ភាគរយ នៅក្នុងខែសីហា ដែលនាំមុខដោយសារធាតុគីមី និងគ្រឿងអេឡិចត្រូនិក។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក បានកើនឡើង ២២,៨ ភាគរយ ដោយសារតម្រូវការខ្លាំងសម្រាប់ម៉ាស៊ីនផលិតថាមពលរថយន្ត។ ការនាំចេញទៅកាន់អាស៊ីទាំងមូល ទទួលបាន ២៦,១ ភាគរយ ដែលជាល្បឿនយឺតបំផុត ក្នុងរយៈពេល ៥ខែ ខណៈដែលការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង ២៩,៩ភាគរយ កាលពីខែសីហា។ ទិន្នន័យពាណិជ្ជកម្មនេះធ្វើឡើង បន្ទាប់ពីការស្ទង់មតិរបស់រ៉យទ័រ កាលពីថ្ងៃពុធ បានរកឃើញថា ទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនផលិតរបស់ជប៉ុន បានធ្លាក់ចុះដល់កម្រិតទាប រយៈពេល ៥ ខែ នៅក្នុងខែកញ្ញា ដោយសាររលកចុងក្រោយនៃកូវីដ១៩ បង្ខំឱ្យរោងចក្របញ្ឈប់នៅជុំវិញអាស៊ី៕ (Reuters ថ្ងៃទី១៦ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here